វិទ្យាស្ថានមគ្គុទ្ទេសក៍ និងវិទ្យាស្ថានភាសាបរទេស សាខាអូប្ញស្សី នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សហការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិត
- 2025-08-13 10:04:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិទ្យាស្ថានមគ្គុទ្ទេសក៍ និងវិទ្យាស្ថានភាសាបរទេស សាខាអូប្ញស្សី នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សហការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិត
ចន្លោះមិនឃើញ
ស្ថាប័នឯកជនចំនួន ៧ ចាប់ដៃគ្នាសហការ ផ្ដល់អាហារូបករណ៍ជូនដល់សិស្សក្រីក្រ និងសិស្សមកពីគ្រួសារពលី និងគ្រួសារភៀសសឹក និងប្អូនៗដែលចប់ថ្នាក់ទី១២ នាពេលខាងមុខ សម្រាប់សិក្សាថ្នាក់ភាសាអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស សាខាអូរប្ញស្សី ជាច្រើនកន្លែង ដោយមានការឧបត្ថម្ភបង់ថ្លៃសិក្សាជូន ពីក្រុមហ៊ុនចំនួន ៧ ដើម្បីផ្តល់ឪកាសដល់ប្អូនៗ និងជួយសម្រួលដល់ការលំបាករបស់ប្អូនៗ និងអាណាព្យាបាល។
វិទ្យាស្ថានមគ្គុទ្ទេសក៍ និងវិទ្យាស្ថានភាសាបរទេស សាខាអូប្ញស្សី នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជាមួយនិងក្រុមហ៊ុនចំនួន ៧ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ផ្ដល់អាហារូបករណ៍ចំពោះសិស្សានុសិស្សជួបទុក្ខលំបាក ក្រីក្រ និងសិស្សមកពីគ្រួសារពលី និងគ្រួសារភៀសសឹក និងប្អូនៗដែលត្រៀមចប់ថ្នាក់ទី១២ នាពេលមុខ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនចំនួន ៧ រួមមាន៖
ក្រុមហ៊ុន ថាដាត្រា រ៉េសស៊ីដិន (Thadatra Residence)
ហាង វ៉ែនតា ភ្នំពេជ្រ អ៊ុបទិច (Phnom Pich Optics)
ខេអេហ្វ អេដវ៉ាយសឺ អ៊ិនធើប្រាយ (KF Advisor Enterprise)
មន្ទីរសម្រាកព្យាបាល ញ៉ែម សុខន (Nhem Sokhan Clinic)
ក្រុមហ៊ុន អៀង វត្ថា ហុង ស៊ុយ (Eang Vutha Feng Shui)
មន្ទីរពហុព្យាបាល អេគីប មេឌី ខល សេនធើ (Ekip Medical Centre)
ក្រុមហ៊ុន ហ៊ួ អ៊ិចប្រេស ខូអិលធីឌី (Hou Express Co., Ltd)
ដោយមើលឃើញពីភាពចាំបាច់ និងតម្រូវការ របស់ប្រទេសជាតិកំពុងជួបការលំបាកដែលរងផលប៉ះពាល់ពីសង្គ្រាម ម្ចាស់អាជីវកម្មទាំង ៧ ស្ថាប័នបានសម្រេចចូលរួមចំនែកក្នុងការ ផ្តល់អាហារូបករណ៍ជូនដល់សិស្សក្រីក្រ សិស្សមកពីគ្រួសារពលី និងគ្រួសារភាសសឹក និងជាពិសេស ប្អូនៗដែលទើបនឹងប្រលងចប់ថ្នាក់ទី១២ នាពេលខាងមុខនេះ ដើម្បីជួយសម្រួលដល់ភាពលំបាករបស់អាណាព្យាបាល នៅក្នុងស្ថានភាពប្រទេសកំពុងមានការប៉ះពាល់ពីសង្គ្រាម និងបង្កើតឱកាសសម្រាប់ប្អូនៗដែលកំពុងស្វែងរកគ្រឹះស្ថានសិក្សា។
គោលដៅដ៏សំខាន់របស់ស្ថាប័នទាំងអស់បានចូលរួមចំនែកនេះ គឺដើម្បីជួយជំរុញឪ្យប្អូនៗក្លាយជាធនធានពិតប្រាកដដើម្បីជួយគ្រួសារ សហគមន៍ និងប្រទេសជាតិយើងឪ្យមានភាពរីកចម្រើនជានិរន្តរ៍។ ការផ្តល់អាហារូបករណ៍នេះ មិនត្រឹមតែជាជំនួយសម្រាប់ការសិក្សាទេ ប៉ុន្តែបង្ហាញពីទឹកចិត្តសប្បុរសធម៍ កតញ្ញូចំពោះជាតិ និងស្មារតីរួបរួមសាមគ្គី។
កន្លងមកនេះ វិទ្យាស្ថានមគ្គុទ្ទេសក៍ និងវិទ្យាស្ថានភាសាបរទេស បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមដោយឧបត្ថម្ភ និងជួយយុវជនជំនាន់ក្រោយ តាមរយៈកម្មវិធីអាហារូបករណ៍ សិក្ខាសាលាអប់រំ វគ្គបណ្តុះបណ្តាល និងគម្រោងចុះកិច្ចការសហគមន៍ជាច្រើន ដើម្បីមានឪកាសបញ្រ្ជៀបការយល់ដឹងឪ្យកាន់តែច្រើននៅក្នុងសង្គមរបស់យើង។ ស្ថាប័នទាំង ៧ បានឯកភាពគ្នាយ៉ាងមុតមាំថា នេះជាការចូលរួមតាមជំនាញ និងធនធានដែលខ្លួនមាន ព្រោះក្នុងកាលៈទេសៈនេះ ការចូលរួមជួយជាតិមាតុភូមិពិតជាចាំបាច់ណាស់។
ដូច្នេះ សូមសិស្សានុសិស្សដែលមានជីវភាពលំបាក និងប្អូនៗដែលមកពីគ្រួសារពលី និងភៀសសឹក និងប្អូនៗដែលទើបនឹងប្រលងចប់ថ្នាក់ទី១២ នាពេលខាងមុខនេះ អាចធ្វើការដាក់ពាក្យស្នើរសុំអាហារូបករណ៍នៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាខាអូប្ញស្សី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ការផ្តល់ជូននេះនឹងធ្វើទៅតាមកម្រិតជាក់ស្ដែង និងមានតែតាមរយៈ វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាខាអូប្ញស្សី តែមួយគត់។
-ចុះឈ្មោះស្នើរសុំអាហារូបករណ៍នៅទីនេះ៖ https://forms.gle/ogmPkeBB3C9rYDUX7
-ចុចចូលគ្រុប តេឡេក្រាមនៅទីនេះ ដើម្បីសួរព័ត៌មានបន្ថែម៖ https://t.me/+692FcCaGi6I3MTVl
-ទំនាក់ទនងសម្រាប់ព័ត៌មានបន្ថែម៖
០១០ ៨៨៤ ២៣១/០៩៦ ៣១៦ ៧១៧១/០៨៧ ៤៦៥ ៤៤៨/០១៥ ៥៤១ ១៩៧