បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់​ដារអន្តរជាតិ

  • 2025-08-17 02:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោងចក្រអង្គរឌែរីប្រូដាក ខូអិលធីឌី ត្រូវបានបើកដំណើរការនៅខែឧសភា ឆ្នាំ២០១៥ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ មកដល់ពេលនេះមានអាយុកាលជិត ១០ ឆ្នាំហើយ។

ក្រុមហ៊ុនបណ្តាក់ទុនប្រមាណជាង 5០ លានដុល្លារ ហើយក៏កំពុងតែស្វែងរកឱកាសបណ្តាក់ទុនលើវិស័យដទៃទៀតដូចជា៖ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះលើផ្ទៃដីប្រមាណ ១,០០០ ហិចតា ដែលនឹងក្លាយជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះនឹងជួយផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ប្រមាណជិត ២០០នាក់បន្ថែមទៀត ហើយ​សង្ឃឹមថា សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងគាំទ្រគម្រោងនេះ។ ជាវឌ្ឍនភាពមកទល់បច្ចុប្បន្ន ក្រុមហ៊ុន​បានអភិវឌ្ឍ និងចេញលក់ផលិតផលជាច្រើននៅលើទីផ្សារ ក្នុងប្រភេទជាទឹកដោះគោស្រស់ (UHT) ទឹកដោះគោខាប់ ទឹកដោះគោជូរ និង យ៉ាអួរ។

ពេលថ្មីៗនេះ ទឹកដោះគោខាប់បេសខៅស៍ របស់​ក្រុមហ៊ុនអង្គរឌែរីប្រូដាក ខូអិលធីឌី ទទួលបាន​ការគាំទ្រខ្លាំងពី​សំណាក់​អ្នកប្រើប្រាស់ ដែលជាធម្មតាទឹកដោះ​គោខាប់​ត្រូវ​ស្តុក​ទុកក្នុងរយៈពេល ១ខែ ទៅ២ខែ ដើម្បីឱ្យ​ផលិតផលវិវឌ្ឍជាខាប់ល្អ ខណៈ​ក្រុមហ៊ុនបានផ្គត់ផ្គង់លើទីផ្សារភ្លាមៗ ដល់អតិថិជនតែម្តង ក្រោយពីការផលិត (ដឺឡេថ្មី)។ តាមពិតទៅ ក្រុមហ៊ុនមានវិធីធ្វើឱ្យផលិតផលខាប់បានលឿន ដោយបន្ថែមសារធាតុរក្សាទុកចូលទៅក្នុងផលិតផល តែជាគោលការណ៍ ក្រុមហ៊ុនមិនបន្ថែមសារធាតុរក្សាទុក ចូលទៅក្នុងផលិតផលនោះទេ។

ផលិតផលទឹកដោះគោខាប់ បេសខៅស៍ ជាផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ផលិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ខណ្ឌកំបូល រាជធានីភ្នំពេញ អនុលោមតាមស្តង់ដារ គ្រប់គ្រងសុវត្ថិភាពចំណីអាហារ FSSC 22000, ISO 9001, HALAL, វិទ្យាស្ថានជាតិ (ISC), ក្រសួងសុខាភិបាល និងអនុលោមតាមស្តង់ដារចំណីអាហារជាច្រើនទៀត។​

ទឹកដោះគោខាប់បេសខៅស៍ ជាផលិផលកក្នុងស្រុក តែគុណភាព​លំដាប់អន្តរជាតិ ដោយវត្ថុធាតុដើមមួយចំនួននាំចូលមកពីសហរដ្ឋអាម៉េរិក ស៊ុតអែត ញូវហ្សឺលែន អ៊ីតាលី ជាដើម។

ចាប់ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្នក្រុមហ៊ុនបានប្រើប្រាស់ថាមពលបៃតង ដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន ដោយបានដំឡើងប្រព័ន្ធថាមពលព្រះអាទិត្យ (សូឡា) ផលិតបាន 6,046,229 KWh បានកាត់បន្ថយការបំពុលបរិស្ថានដោយការសាយភាយឧស្ម័នកាបូនិក CO2 : 2,683,316 kg ស្មើនឹងចំនួនដើមឈើ 123,246 ដើម។

ក្រុមហ៊ុនបានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ចំនួនជាង ៦០០នាក់ និងបានគាំទ្រសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធប្រមាណជាង ៥០០០០ អាជីវករដែលបាននិងកំពុងទទួលផលពីការលក់ចែកចាយ​ផលិតផលអង្គរមីល នៅទូទាំងប្រទេស។ ក្រុមហ៊ុន​គោលមានបំណងនាំយកផលិតផលប្រទេសកម្ពុជា មួយនេះទៅកាន់ទីផ្សារអន្តរជាតិក្នុងគោលដៅលើកស្ទួយផលិតផលដែលផលិតដោយកូនខ្មែរ ផងដែរ ដែលបច្ចុប្បន្ននេះយើងមានគម្រោងនាំផលិតផល “អង្គរមីល” ទៅកាន់ទីផ្សារប្រទេសឡាវ និងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។

ខ្មែរជួយខ្មែរ! អង្គរមីល ផលិតដោយកូនខ្មែរ ! អង្គរមីល ផលិតផលប្រទេសកម្ពុជា!