ភ្ញៀវទេសចរជនជាតិ ចិន មកទស្សនា អង្គរវត្ត ជិត ៦ពាន់នាក់ ច្រើនជាងភ្ញៀវបរទេសដទៃទៀត
- 2025-08-19 06:22:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញៀវទេសចរជនជាតិ ចិន មកទស្សនា អង្គរវត្ត ជិត ៦ពាន់នាក់ ច្រើនជាងភ្ញៀវបរទេសដទៃទៀត
ចន្លោះមិនឃើញ
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក Wang Wenbin បានប្រកាសថា នៅក្នុងរយៈពេល ៧ ខែដំបូង នៃឆ្នាំ ២០២៥ ភ្ញៀវទេសចរចិនចំនួន ៥៣,២៩១ នាក់បានមកទស្សនាកម្ពុជា ដែលជាការកើនឡើង ២១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសចិនបានក្លាយជាប្រភពនៃភ្ញៀវទេសចរបរទេសដ៏ធំបំផុតសម្រាប់ តំបន់ទេសចរណ៍ អង្គរវត្ត។
តាមរយៈបណ្តាញសង្គម លោក Wang Wenbin បានឲ្យដឹងថា “តួលេខពីអាជ្ញាធរជាតិអប្សរាបង្ហាញថា នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣,២៩១ នាក់ កើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។” លោកបានបន្ថែមទៀតថា នៅក្នុងខែកក្កដា ឆ្នាំ២០២៥ ប្រទេសចិនជាប្រភពភ្ញៀវទេសចរបរទេសដ៏ធំបំផុតដែលបានមកទស្សនាអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥,៧២០ នាក់។
ឆ្នាំ២០២៥ ត្រូវបានកំណត់ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ហើយចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ៕