ក្រុមហ៊ុនអាកាសចរណ៍ណាខ្លះ មានយន្ដហោះខ្នាតយក្ស Airbus A380?

  • 2025-08-21 09:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Airbus A380 ជាយន្ដហោះដឹកអ្នកដំណើរ ធំបំផុតរបស់ក្រុមហ៊ុន Airbus ជាយន្ដហោះ ២ ជាន់ អាចផ្ទុកអ្នកដំណើរ Economy Class ទាំងស្រុងបានរហូតដល់ ៨៥៣ នាក់។ យន្ដហោះនេះ មានប្រវែង ៧៣ ម៉ែត្រ កម្ពស់ ២៤ ម៉ែត្រ ប្រើប្រាស់ម៉ាស៊ីន ៤ ដោយម៉ូឌែលខ្លះ ប្រើប្រាស់ម៉ាស៊ីន Rolls Royce Trent 900s ឬក៏ Engine Alliance GP7000s និងអាចហោះហើរ បានចម្ងាយអតិបរមា ១៥ ៤០០ គីឡូម៉ែត្រ។

តើក្រុមហ៊ុនអាកាសចរណ៍ណាខ្លះ ដែលមានប្រើប្រាស់យន្ដហោះ Airbus A380?

១. ក្រុមហ៊ុន Emirates មានចំនួន ១១៦ គ្រឿង ក្នុងនោះ ១១០ កំពុងប្រតិបត្តិការ និង ៦ គ្រឿងទៀតសម្រាប់បម្រុង និងមានមូលដ្ឋាននៅអាកាសយានដ្ឋាន Dubai International Airport។

២. ក្រុមហ៊ុន Singapore Airlines មានចំនួន ១២ គ្រឿង ក្នុងនោះ ៩ គ្រឿងកំពុងប្រតិបត្តិការ និង ៣ គ្រឿងទៀតសម្រាប់បម្រុង និងមានមូលដ្ឋាននៅអាកាសយានដ្ឋាន Singapore Changi Airport។

៣. ក្រុមហ៊ុន British Airways មានចំនួន ១២ គ្រឿង កំពុងប្រតិបត្តិការទាំងអស់ មានមូលដ្ឋាននៅអាកាសយានដ្ឋាន London Heathrow Airport។

៤. ក្រុមហ៊ុន Qantas មានចំនួន ១០ គ្រឿង ក្នុងនោះ ៨ គ្រឿងកំពុងប្រតិបត្តិការ និង ២ គ្រឿងទៀតសម្រាប់បម្រុង និងមានមូលដ្ឋាននៅអាកាសយានដ្ឋាន Sydney Kingsford Smith Airport។

៥. ក្រុមហ៊ុន Etihad Airways មានចំនួន ៩ គ្រឿង កំពុងប្រតិបត្តិការទាំងអស់ និងមានមូលដ្ឋាននៅអាកាសយានដ្ឋាន Abu Dhabi Airport។

៦. ក្រុមហ៊ុន Qatar Airways មានចំនួន ៨ គ្រឿង កំពុងប្រតិបត្តិការទាំងអស់ និងមានមូលដ្ឋាននៅអាកាសយានដ្ឋាន Hamad International Airport។

៧. ក្រុមហ៊ុន Lufthansa មានចំនួន ៨ គ្រឿង កំពុងប្រតិបត្តិការទាំងអស់ និងមានមូលដ្ឋាននៅអាកាសយានដ្ឋាន Frankfurt Airport។

៨. ក្រុមហ៊ុន Korean Air មានចំនួន ៧ គ្រឿង កំពុងប្រតិបត្តិការទាំងអស់ និងមានមូលដ្ឋាននៅអាកាសយានដ្ឋាន Incheon International Airport។

៩. ក្រុមហ៊ុន Asiana Airlines មានចំនួន ៦ គ្រឿង កំពុងប្រតិបត្តិការទាំងអស់ និងមានមូលដ្ឋាននៅអាកាសយានដ្ឋាន Incheon International Airport។

១០. ក្រុមហ៊ុន All Nippon Airways មានចំនួន ៣ គ្រឿង កំពុងប្រតិបត្តិការទាំងអស់ និងមានមូលដ្ឋាននៅអាកាសយានដ្ឋាន Tokyo Narita International Airport។

អត្ថបទ៖ Khong Phearum