Pixel 10 មានលក្ខណៈពិសេសអ្វីខ្លះធៀបនឹង Pixel 9?
- 2025-08-22 02:34:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pixel 10 មានលក្ខណៈពិសេសអ្វីខ្លះធៀបនឹង Pixel 9?
ចន្លោះមិនឃើញ
ក្រុមហ៊ុន Google បញ្ចេញ Pixel 10 Series ឆ្នាំនេះ គឺជាតម្លើងច្រើនជាងមុន ទោះជារូបរាងខាងក្រៅ ស្រដៀង Pixel 9 ច្រើនក៏ដោយ។ Google បានរុញបច្ចេកវិទ្យាកាន់តែប្រសើរជាងមុន មិនអោយអ្នកប្រើស្ទើរចិត្ត ជាមួយ Pixel 10 Series ម៉ូដែលណាមួយឡើយ ប៉ុន្តែបន្ថែមចំណុចពិសេស ដើម្បីលក់ម៉ូដែល Pixel 10 Pro និង Pro XL។
១. កាមេរ៉ា Telephoto នៅលើ Pixel 10
ជាច្រើនឆ្នាំមកហើយ ចាប់តាំងពី Pixel 6 ក្រុមហ៊ុន Google មិនដែលបំពាក់លេនគ្រប់ ដូចម៉ូដែល Pro និង Pro XL នោះទេ ប៉ុន្តែឆ្នាំនេះ គេបំពាក់លេន ៣ គ្រាប់ដែរហើយ ដោយមានលេនគោល 48MP លេនទូលាយ 13MP និងលេន Telephoto 5x ទំហំ 10.8MP។ ដោយឡែកម៉ូឌែល Pro និង Pro XL គេបានតម្លើង កាមេរ៉ាកាន់តែខ្ពស់ ដូចជាលេនគោល 50MP លេនទូលាយ 48MP និងលេន Telephoto 5x ទំហំដល់ 48MP។
២. ខ្នងខាងក្រោយបំពាក់មេដែក Qi2
Pixel 10 Series ត្រូវបានរចនាឡូហ្គូ G ធំជាងមុន និងបន្ថែមមេដែក សម្រាប់សាកថ្មឥតខ្សែ ជាប់មិនរបូតដូចជា Magsafe របស់ទូរសព្ទ iPhone ដែរ ងាយស្រួលសម្រាប់បច្ចេកវិទ្យា Qi2 នឹងប្រើប្រាស់កាន់តែច្រើនឡើង យ៉ាងណាមិញ ការសាកថ្មលឿនឥតខ្សែបានត្រឹម 15W ប៉ុណ្ណោះ មានតែ Pixel 10 Pro XL ដែលអាចសាកថ្មឥតខ្សែបានដល់ 25W។
៣. អង្គផ្ទុកទិន្នន័យ UFS 4.0
ក្រៅពីការតម្លើងឈីប G5 ក្រុមហ៊ុន Google ក៏តម្លើងអង្គផ្ទុកទិន្នន័យថ្មី UFS 4.0 ដែលដំណើរការលឿនដូច SSD នៅលើកុំព្យូទ័រដែរ ធ្វើអោយទូរសព្ទប្រើប្រាស់បានច្រើនឆ្នាំទៅមុខទៀត។
៤. មិនមានរន្ធដាក់ SIM ទៀតទេ
ឆ្នាំនេះ Pixel 10 Series បម្រែមកប្រើ eSIM ទាំងអស់ ខុសប្លែកពីក្រុមហ៊ុនទូរសព្ទ Android ដទៃទៀត ដោយក្រុមហ៊ុនអះអាងថា ការប្រើ eSIM នឹងពន្លឿនគុណភាពប្រើប្រាស់ គាំទ្របណ្ដាញ 5G បានប្រសើរជាងមុន។
៥. បច្ចេកវិទ្យាកាមេរ៉ា
ការបំពាក់ឈីប Tensor 5G ថ្មី ជួយជំរុញគុណភាពកាមេរ៉ា Pixel 10 series ប្រសើរជាងមុន ដូចជាគុណភាពរូបភាព 100x Zoom នឹងទទួលបានការណែនាំពី Camera Coach បង្ហាញពីរបៀបថតរូបស្អាត ច្បាស់ បូករួមនឹង Video Boost ដែលគុណភាពសាច់វីដេអូ ប្រសើរជាងមុន ទប់លំនឹងល្អ។
៦. គុណភាព Speaker ល្អជាងមុន
ក្រោយបំបាត់រន្ធដោត SIM Card នៅខាងក្រោម គេបានបន្ថែមរន្ធបំពងសម្លេង ២ គ្រាប់ ធ្វើអោយគុណភាពសម្លេងស្រែកបានខ្លាំងជាងមុន ពិរោះរន្តំ សម្រាប់អ្នកប្រើប្រាស់។