មនោសញ្ចេតនាជ្រាលជ្រៅ ជាមួយឡាក់គី ក្រៅពីហ្មរ ទ្រី ស៊ីថេង តារាល្បី ២ដួង ក៏ពោលយ៉ាងកម្សត់ដែរ!
- 2025-08-25 05:11:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនោសញ្ចេតនាជ្រាលជ្រៅ ជាមួយឡាក់គី ក្រៅពីហ្មរ ទ្រី ស៊ីថេង តារាល្បី ២ដួង ក៏ពោលយ៉ាងកម្សត់ដែរ!
ចន្លោះមិនឃើញ
ឡាក់គី ដែលជាដំរីទទួលបានការស្រឡាញ់ពីមហាជន ជាពិសេសអ្នកមើលថែដូចជាម្ដាយតាំងពីតូចនោះ បានបាត់បង់ជីវិតដោយសារជំងឺយ៉ាងឆាប់រហ័សកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។ ពិធីបញ្ចុះសព បានធ្វើរួចរាល់ ប៉ុន្ដែហ្មរ និងបុគ្គលល្បីៗដែលធ្លាប់បានជួបឡាក់គីផ្ទាល់នៅតែអាឡោះអាល័យ ដោយបួងសួងឲ្យឡាក់គីកើតជាមនុស្ស ហើយទទួលបានការស្រឡាញ់ពីមនុស្សទាំងពួង។
សម្រាប់តារាចម្រៀងប្រុស ព្រាប សុវត្ថិ បានពោលពាក្យទាំងអាល័យជាមួយវីដេអូចាស់មួយជាមួយឡាក់គីថា៖ "អនុស្សាវរីយ៍ដែលដំរី lucky បានទុកឲ្យមហាជនខ្មែរទស្សនា និងស្រណោះ។ សូមឲ្យ lucky កេីតមកកំណេីតជាមនុស្សបានដឹងបានទទួល ការស្រលាញ់ពីមនុស្សផងទាំងពួង"។
ស្រដៀងគ្នានេះ តារាចម្រៀង ខាត់ សួស្ដី ដែលធ្លាប់ជួបឡាក់គី ហើយអាក់ខានទៅជួម្ដងទៀតនោះ បានពោលទាំងមិនអស់ចិត្ដថា អ្នកនាង កំពុងឆ្លៀតរកឱកាសទៅលេងភ្នំតាម៉ៅ ហើយគោលបំណងធំបានជួបឡាក់គី ប៉ុន្ដែឥឡូវបែរជាទទួលបានដំណឹងដ៏សោកសៅ។ អ្នកនាងបន្ថែមថា៖ "ស្រលាញ់ឡាក់គីណាស់ ថាទំនេរទៅលេង ឥឡូវលែងបានជួបឡាក់គីទៀតហើយ"។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើកាលពីថ្ងៃទី២៤ ខែសីហា ឡាក់គី ដែលជាដំរីញីធ្លាប់ទទួលបានការចិញ្ចឹមបីបាច់យ៉ាងយកចិត្ដទុកដាក់ពីអ្នកជំនាញ និងលោកទ្រី ស៊ីថេង បានបាត់បង់ជីវិត ក្រោយពីធ្លាក់ខ្លួនឈឺភ្លាមៗនៅល្ងាចថ្ងៃសុក្រ។
សម្រាប់រយៈពេលជាង ២៦ឆ្នាំនៃការចិញ្ចឹមបីបាច់ថែរក្សានៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដំរី «ឡាក់គី» បានវិវត្តពីកូនដំរីតូចមួយ ទៅជានិមិត្តរូបនៃភាពអង់អាច ភាពទន់ភ្លន់ និងបានបំផុសគំនិតឱ្យសាធារណជនមានការស្រឡាញ់ និងការលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពដំរី និងការអភិរក្សសត្វព្រៃ៕