អាកាសយានដ្ឋាន អន្តរជាតិតេជោ បើកដំណើរការ ទទួលស្វាគមន៍អាកាសចរណ៍ ពីជុំវិញពិភពលោក
- 2025-09-09 03:08:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាកាសយានដ្ឋាន អន្តរជាតិតេជោ បើកដំណើរការ ទទួលស្វាគមន៍អាកាសចរណ៍ ពីជុំវិញពិភពលោក
ចន្លោះមិនឃើញ
ព្រលានយន្តហោះអន្តរជាតិតេជោ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយរបស់កម្ពុជា បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ៩ ខែ ៩ ឆ្នាំ ២០២៥ ដោយនឹងចាប់ផ្តើមប្រតិបត្តិការជើងហោះហើរចាប់ពីថ្ងៃនេះតទៅ។ ចំណែកពិធីសម្ពោធជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០៥។ ព្រលានយន្តហោះនេះត្រូវបានគេរំពឹងថានឹងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែរីកចម្រើន តាមរយៈវិស័យទេសចរណ៍។
ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅលើផ្ទៃដី ២,៦០០ ហិកតា គ្របដណ្តប់នៅ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ ព្រលាននេះនឹងជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលបានបម្រើការជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់របស់កម្ពុជា តាំងពីឆ្នាំ ១៩៥៩។
ទីតាំងនៃព្រលានយន្តហោះថ្មីនេះ ស្ថិតនៅចម្ងាយប្រមាណ ២០ គីឡូម៉ែត្រភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Cambodia Airport Investment Company (CAIC) ដែលជាការរួមគ្នារវាង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ។ ព្រលាននេះត្រូវបានរចនាឡើងតាមស្តង់ដារអន្តរជាតិ លំដាប់ 4F ដែលអាចទទួលយន្តហោះធំជាងគេលើពិភពលោក ដូចជា Airbus A380-800 និង Boeing 747-800។
ព្រលានយន្តហោះអន្តរជាតិតេជោ គឺជាសមិទ្ធផលដ៏សំខាន់មួយរបស់កម្ពុជា ដែលនឹងពង្រឹងទំនាក់ទំនងអាកាសចរណ៍អន្តរជាតិ ពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញ ទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ និងជំរុញទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ៕