everwave ពង្រីកបេសកកម្មសម្អាតបឹងទន្លេសាប៖ បើកទីតាំងទី២ និងដាក់ឱ្យប្រើបច្ចេកវិទ្យាញែកសំរាមទំនើបនៅសៀមរាប

  • 2026-02-23 04:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បីបុព្វហេតុបរិស្ថាន និងសោភ័ណភាពនៃបឹងទឹកសាបដ៏ធំរបស់កម្ពុជា ក្រុមហ៊ុនឯកទេសមកពីប្រទេសអាល្លឺម៉ង់ everwave GmbH បានប្រកាសបោះជំហានយ៉ាងសកម្មនៅក្នុងខេត្តសៀមរាប។ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុនបានរៀបចំពិធីសម្ពោធទីតាំងប្រមូលសំណល់ថ្មី និងម៉ាស៊ីនញែកសំរាមចល័តដ៏ទំនើប ដែលមានទីតាំងស្ថិតក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ដំណើរដើមទង និងគោលដៅថ្មី

លោក ស្រី វុធ ធឿន អ្នកគ្រប់គ្រងទទួលខុសត្រូវសកម្មភាពប្រមូលកាកសំណល់របស់ everwave ប្រចាំកម្ពូជា បានរំលឹកថា everwave បានចាប់ផ្ដើមបេសកកម្មដំបូងនៅភ្នំពេញតាំងពីឆ្នាំ២០២២។ ដោយឡែក សម្រាប់ខេត្តសៀមរាបនេះ គឺជាទីតាំងយុទ្ធសាស្ត្រទី២ ដែលក្រុមហ៊ុនជ្រើសរើសដើម្បីដោះស្រាយបញ្ហាសំណល់កកស្ទះក្នុងទឹក ជាពិសេសនៅចំណុចឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។

លោក ស្រី វុធ ធឿន Operation Manager របស់ everwave ប្រចាំកម្ពុជា

ចក្ខុវិស័យវែងឆ្ងាយ៖ «បឹងទន្លេសាបដែលគ្មានប្លាស្ទិក»

លោក Clemens Feigl ប្រធានក្រុមហ៊ុន everwave GmbH បានបញ្ជាក់យ៉ាងច្បាស់ពីគោលដៅរបស់ខ្លួនថា៖

  • ជំហានដំបូង៖ ប្រមូលសំណល់ប្លាស្ទិកចេញពីផ្ទៃទឹកក្នុងឃុំកំពង់ឃ្លាំង។
  • ផែនការទៅមុខ៖ ពង្រីកសកម្មភាពឱ្យបានច្រើនទីតាំងតាមដែលអាចធ្វើទៅបាន ដើម្បីប្រែក្លាយបឹងទន្លេសាបឱ្យទៅជាបឹងដែលស្អាត និងគ្មានសំណល់ប្លាស្ទិក។
លោក **Clemens Feigl** ប្រធានក្រុមហ៊ុន everwave

យន្តការការងារ និងការអប់រំសហគមន៍

យុទ្ធនាការនេះនឹងផ្ដោតលើការស្រង់កាកសំណល់ដែលហូរតាមប្រឡាយ ដងព្រែក និងសំណល់ពីលំនៅឋាន។ លំហូរនៃការគ្រប់គ្រងមានដូចជា៖

  1. ការប្រមូល៖ ដឹកជញ្ជូនសំណល់ចម្រុះដែលប្រមូលបានមកកាន់ឃ្លាំងស្តុក។

  2. ការញែក៖ ប្រើប្រាស់ម៉ាស៊ីនញែកតាមបច្ចេកទេស ដើម្បីបែងចែកប្រភេទសំណល់នីមួយៗ។

  3. ការចាត់ចែង៖ បន្តនីតិវិធីគ្រប់គ្រង ឬយកទៅកែច្នៃឱ្យមានប្រយោជន៍ឡើងវិញ។

លើសពីការសម្អាត everwave ចង់ធ្វើជាគំរូក្នុងការផ្លាស់ប្តូរផ្នត់គំនិតសហគមន៍ឱ្យយល់ដឹងពីតម្លៃនៃការទុកដាក់សំរាម និងការកែច្នៃ ដើម្បីរក្សាភាពស្រស់បំព្រងនៃធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីសម្រាប់មនុស្សជំនាន់ក្រោយ។

អត្ថបទថ្មី