គិរីសួគ៌ ធ្វើដំណើរជាង ៧ពាន់គីឡូម៉ែត្រ ទៅអូស្ត្រាលី នាំយកពូជគោ Holstein លំដាប់កំពូលមកកម្ពុជា
- 2026-06-30 06:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិរីសួគ៌ ធ្វើដំណើរជាង ៧ពាន់គីឡូម៉ែត្រ ទៅអូស្ត្រាលី នាំយកពូជគោ Holstein លំដាប់កំពូលមកកម្ពុជា
ចន្លោះមិនឃើញ
នៅក្នុងការបោះជំហានដ៏សំខាន់មួយ ដើម្បីលើកកម្ពស់វិស័យកសិឧស្សាហកម្មទឹកដោះគោស្រស់នៅកម្ពុជា គណៈគ្រប់គ្រងនៃក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល (Khmer Fresh Milk / Kirisu Farm) បានធ្វើដំណើរទស្សនកិច្ចជាយុទ្ធសាស្រ្តទៅកាន់ប្រទេសអូស្ត្រាលី កាលពីសប្ដាហ៍មុន ដើម្បីសិក្សា និងត្រៀមនាំចូលពូជគោទឹកដោះ ហូលស្ទីន (Holstein) ដែលមានគុណភាពខ្ពស់បំផុត មកកាន់ទីផ្សារកម្ពុជា។
បេសកកម្មឆ្លងទ្វីបនេះ មិនមែនត្រឹមតែជាការទស្សនកិច្ចធម្មតានោះទេ ប៉ុន្តែគឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីនាំយកស្តង់ដារពិភពលោកមកកាន់កម្ពុជា។ ថ្នាក់ដឹកនាំរបស់កសិដ្ឋានគិរីសួគ៌ បានចំណាយពេលចុះសិក្សាផ្ទាល់នៅតាមបណ្តាកសិដ្ឋានចិញ្ចឹមគោទឹកដោះល្បីៗជុំវិញទីក្រុងស៊ីដនី (Sydney) រដ្ឋ New South Wales មុននឹងបន្តដំណើរតាមផ្លូវប្រវែងជាង ១.២០០ គីឡូម៉ែត្រ ឆ្ពោះទៅកាន់ទីក្រុងមែលប៊ន (Melbourne)។
គោលដៅចម្បងនៃបេសកកម្មនេះគឺ៖
តំណាងគណៈគ្រប់គ្រងនៃកសិដ្ឋានគិរីសួគ៌ បានបញ្ជាក់ឱ្យដឹងថា៖
"រាល់គីឡូម៉ែត្រនៃដំណើរនេះ គឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការវិនិយោគលើគុណភាព។ ការនាំចូលពូជគោ Holstein ថ្មីនេះ នឹងជួយបង្កើនផលិតកម្មទឹកដោះគោស្រស់ ខណៈដែលយើងនៅតែបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ គុណភាព សុវត្ថិភាព និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ ដែលជាស្តង់ដារអត្តសញ្ញាណរបស់យើង។ យើងប្តេជ្ញាផ្គត់ផ្គង់ទឹកដោះគោស្រស់ដែលល្អបំផុត សម្រាប់គ្រប់ក្រុមគ្រួសារកម្ពុជា។"
តាមរយៈសមិទ្ធផលថ្មីដែលនឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗនេះ កសិដ្ឋាន គិរីសួគ៌ កំពុងបន្តសរសេរប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការធ្វើឱ្យផលិតផលក្នុងស្រុក អាចប្រកួតប្រជែងលើឆាកអន្តរជាតិបានយ៉ាងពេញមុខពេញមាត់ ដោយឈរលើពាក្យស្លោកដ៏រឹងមាំរបស់ខ្លួនគឺ «គិរីសួគ៌ ផលិតផលជាតិ មោទនភាពជាតិ ផលិតតាមស្តង់ដារអន្តរជាតិ»៕