រំលឹក៖ មួយ​កែង​​របស់ ឡោ សំណាង ធ្វើ​ឲ្យ​កីឡាករ​អ៊ីតាលី​ងើប​លែង​រួច

  • 2014-12-08 21:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡោ សំណាង​ជា​អតីត​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​ម្នាក់​កាល​ពី​ជាង​៥​ឆ្នាំ​មុន​ដែល​អ្នក​ស្នេហា​ប្រដាល់​ស្រុក​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា រហ័សរហួន និង​មាន​ស្នៀត​ប្រយុទ្ធ​ល្អ​មួយ​កំផ្លេ​ក្នុង​នោះ​កណ្ដាប់​ដៃ ទាត់ ធាក់ និង​កែង។  

ពេល​កំពុង​ខ្លាំង​កីឡាករ​ម្នាក់​នេះ​ថ្វី​ត្បិត​ថា ទម្ងន់​ក្រោម​៦០​គីឡូក្រាម ប៉ុន្តែ​រៀម​ច្បង​មួយ​ចំនួន​ក៏​ ឡោ សំណាង​បង្ក្រាប​ដែរ​ដូច​ជា​ ឡុង វណ្ណថន និង​ នួន ភិរម្យ ​ជា​ដើម។  

ចំពោះ​ការ​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​វិញ ឡោ សំណាង​មិន​សូវ​បាន​ឡើង​ប្រកួត​ច្រើន​ទេ​ដោយ​សារ​រហ័ស​ឈប់​ពី​អាជីព​ប្រដាល់​ទាំង​នៅ​ក្មេង​ដើម្បី​ចាប់​អាជីព​ផ្សេង។ ទោះ​ជា​យ៉ាង​ណា​ការ​ប្រកួត​នឹង​កីឡាករ​បរទេស ឡោ សំណាង​មិន​ដែល​ចាញ់​ឡើយ។ មើល​វីដេអូ​ខាង​ក្រោម ឡោ សំណាង​វាយ​មួយ​កែង​ស្តាំ​លើ​ជើង​ខ្លាំង​អ៊ីតាលី Itdzik Levy ឲ្យ​ដេក​​សន្លប់​យ៉ាង​ស្រួល។

  វីដេអូ http://youtu.be/RDsPSZXu_5E

អត្ថបទ៖ ជាន ចាន់រ៉ា