B1A4 ​​​មាន​បញ្ហា​ក្រោយ​លេច​វីដេអូ​​​ឱប​ថើប​ Fan ​​​ឥស្លាម​ម៉ាឡេស៊ី

  • 2015-01-21 22:54:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ខែ​មករា​នេះ​ ក្រុម​ចម្រៀង​កូរ៉េ​ B1A4 ​​ត្រូវ​បាន​ក្រុម​អ្នក​លេង​អ៊ីនធឺណិត ​និង​ទូរទស្សន៍​ Sukan Star TV ​របស់​ម៉ាឡេស៊ី​​ចោទ​ប្រកាន់​ពី​បទ​បំពារបំពាន​ទៅ​លើ​​ Fan ​នារី​ម៉ាឡេស៊ី​បី​រូប​​ដែល​ពាក់​ស្បៃ​ឃ្លុំ​ក្បាល​​ (សាសនា​ឥស្លាម)​នៅ​លើ​ឆាក។

 

​​វីដេអូ​ដែល​សមាជិក​​ B1A4 ​​កាន់​ដៃ​ ឱប​ ​និង​ថើប​ថ្ងាស​​របស់​ Fan ឥស្លាម​​ទាំង​បី​​រូប​​​បាន​រង​ការ​រិះគន់​ថា​ ជា​ការ​ប្រមាថ​មក​លើ​សាសនា​ឥស្លាម​ដោយ​ការ​ឱបថើប​ទៅ​លើ​ឥស្លាម​សាសនិក​ដែល​មាន​ស្បៃ​សាសនា​នៅ​លើ​ក្បាល​នេះ។

 

​​​អ្នក​តំណាង​ ក្រុម​ B1A4 ​បាន​ចេញ​មក​បកស្រាយ​ការ​​ចោទ​ប្រកាន់​ថា ​​នោះ​ជា​វីដេអូ​ពេល​​ក្រុម​ចម្រៀង​កូរ៉េ​មួយ​នេះ​​ជួប​ជាមួយ​ Fan ​ដែល​ការ​ឱប​នោះ​គឺ​មាន​ការ​សុំ​អនុញ្ញាត​ពី​ Fan ​ទាំង​បី​នាក់​ជាមុន។ ​

 
 

រូបភាព​​សមាជិក​ B1A4 ​ថើប​ Fan ម៉ាឡេស៊ី​ដែល​ពាក់​ស្បៃ​រុំ​ក្បាល សាសនា​ឥស្លាម

 

​​ទោះ​ជា​យ៉ាង​ណា​ ​​ក្រសួង​អភិវឌ្ឍន៍​សាសនា​ឥស្លាម​ម៉ាឡេស៊ី (JAKIM)​ និង​ JAWI ​បាន​ប្រកាស​ថា​ ​នឹង​បើក​ការ​ស៊ើបអង្កេត​​លើ​ករណី​នេះ​ ដើម្បី​ឲ្យ​ច្បាស់​ថា ​​ទាំង​ក្រុមហ៊ុន​ TGM Events ​និង​ស្រី​ម៉ាឡេស៊ី​ទាំង​បី​​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ឆ្គង​ផ្នែក​សាសនា​នេះ។ ​​​ស្ថាប័ន​ JAWI ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ១២ ​មករា​​ថា ​​ប្រសិន​បើ​នារី​ទាំង​បី​រូប​មិន​ព្រម​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ ​ពួកគេ​នឹង​ចេញ​ដីកា​ចាប់​ខ្លួន​មិន​ខាន។ ​ហើយ​បើ​ចាប់​ខ្លួន​បាន​នឹង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ ១០០០ ​​រីងហ្គីត (ប្រហែល ​២៧៨ ​ដុល្លារ​អាមេរិក)​​ ឬ​​អាច​ជាប់​គុក​ ៦ ​ខែ។

 

​​​​​​​តែ​ក្រោយ​មក​ នៅ​ថ្ងៃ​​ទី ​១៩ ​មករា​ ​ស្ថាប័ន​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​សាសនា​ឥស្លាម​ខាង​លើ​​បាន​លើក​ឡើង​ម្ដង​ទៀត​ថា ​ពួកគេ​នឹង​មិន​បន្ត​ស៊ើបអង្កេត​លើ​ករណី​នេះ​ទៀត​ទេ ​ព្រោះ​នារី​ទាំង​បី​រូប​មិន​​ចូលរួម​នឹង​ប្រតិបត្តិការ​នេះ។

 

សូម​ទស្សនា​វីដេអូ៖

 

http://youtu.be/qbTUYuioNqk  

អាន៖ តារា​ស្រី​ល្បី​ៗ ដែល​​បាត់បង់​ភាព​បរិសុទ្ធ​​ជាមួយ​សង្សារ​ជា​​​តារា​ដូច​គ្នា

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​allkpop

អត្ថបទថ្មី