ប្លែក​ភ្នែក! ប្រណាំង​រទេះ​គោ​​​ចំនួន​៣០​កក្រើក​អង្គរ​-ឃ្យុងយូរ

  • 2015-04-14 22:30:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រទេះ​គោ​​​ដែល​​តុប​តែង​លម្អ​ផ្សេង​ៗ​បាន​ប្រណាំង​គ្នា​ឡើង​កក្រើក​នៅ​ទី​លាន​អង្គរ-ឃ្យុងយូរ​ ព្រឹក​​នេះ​នៅ​ទី​រួម​ខេត្ត​សៀមរាប​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​អង្គរ​សង្គ្រាន​ឆ្នាំ​នេះ។

 

លោក សោម រតនា អ្នក​នាំ​ពាក្យ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​អង្គរ​សង្ក្រាន្ត​បាន​ឲ្យ​ដឹង​ថា ការ​ប្រណាំង​រទេះ​គោ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា​ជាតិ​ និង​អន្តរជាតិ​​ដោយ​សារ​ជា​ការ​ប្រកួត​ដ៏​កម្រ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ប្រណាំង​រទេះ​នៅ​​អង្គរ-ឃ្យុងយូរ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ទី​មួយ​នេះ​មាន​រទេះ​គោ​ចំនួន​៣០​​ ដែល​​​បែង​ចែក​ការ​ប្រណាំង​​រទេះ​កង់​ឡាន​ និង​រទេះកង់ឈើ។​

 

ក្រៅ​ពី​ផ្តល់​​ភាព​សប្បាយ​រីក​រាយ​ និង​បង្ក​បរិយាកាស​ឲ្យ​កាន់​តែ​ពិសេស​ក្នុង​ឱកាស​អបអរ​ឆ្នាំ​ថ្មី​ ការ​រៀប​ចំ​ប្រណាំង​រទេះ​គោ​​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​បង្ហាញ​វប្បធម៌​ប្រពៃណី​ជាតិ​ខ្មែរ​ដល់​ភ្ញៀវ​អន្តរជាតិ​ឲ្យ​បាន​ស្គាល់​ផង​ដែរ៕

 

 

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី