​ឈាវ បូរ៉ា ​បន្ត​ភាព​​​ខ្លាំង​​​ការ​ពារ​តំណែង​ជើងឯក​អុកចត្រង្គ​​​២០១៥

  • 2015-04-16 17:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ដេចអុកចត្រង្គ​ឆ្នាំ​ចាស់​ ឈាវ បូរ៉ា ​ការពារ​តំណែង ​ស្ដេចអុក ២០១៤ បាន​សម្រេច​ និង​បន្ត​កាន់កាប់​តំណែង ​ស្ដេចអុក​២០១៥ ​បន្ទាប់​ពី​បំបាក់​គូ​​​​​ប្រកួត​ដ៏​ស្វិតស្វាញ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​សម្រេច។ ​

 

ជើង​ខ្លាំង​អុកចត្រង្គ ៨​នាក់​ចម្រាញ់​ចេញ​ពី ៩១នាក់ ​កំពុង​បើក​ឆាក​ប្រកួត​រក​​អ្នក​ខ្លាំង​ពិត​ប្រាកដ​ហើយ ​ព្រឹក​នេះ ​នៅ​មុខ​បរិវេណ​ប្រាសាទ​អង្គរវត្ត។ ​បុរស​ខ្លាំង​អុកចត្រង្គ​ទាំង​៨​នាក់​​​ដែល​បាន​ឈាន​មក​ប្រកួត​នៅ​ អង្គរសង្ក្រាន្ត​នេះ​​មាន​ ១-អេង សេងហៀក, ២-សុខ ភារ៉ា, ៣-ម៉ាត់ សេន,៤ -ហាយ ស៊ីណា, ៥-ម៉េត សេរីសម្បត្តិ, ៦-គុជ ពិសិដ្ឋ, ៧-ប៊ិន គាសេង និង ៨-ស្ដេចអុកចត្រង្គ​ឆ្នាំ​ចាស់​ ឈាវ បូរ៉ា។

 

សម្រាប់​ឆ្នាំ​នេះ​ ជើង​ឯក​ជយលាភី​លេខ​១​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​៥០០០​ដុល្លារ ​ជើង​ឯក​រង​​ទទួល​បាន​៣០០០​ដុល្លារ​ ចំណាត់​ថ្នាក់​​លេខ​៣​ទទួល​បាន​​ ២០០០​ដុល្លារ និង​ចំណាត់​ថ្នាក់​លេខ​៤​ទទួល​បាន​ ៥០០​ដុល្លារ។  

 
 
 
 
 
 
 
 
 

សកម្មភាព​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​របស់ ឈាវ បូរ៉ា

 

កាល​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៤​កន្លង​ទៅ​ លោក ឈាវ បូរ៉ា ជា​ម្ចាស់​ជើង​ឯក​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​សរុប ៤៨០០​ដុល្លារ។ លោក គ្រួច ចន្ថារិទ្ធ ជា​ជើង​ឯក​រង​ទទួល​បាន​៣៣០០​ដុល្លារ​ លោក​ សូ សំភី ជាប់​​លេខ​៣​ទទួល​បាន​១៨០០​ដុល្លារ​ និង​លោក​ កែវ វឌ្ឍនា ជាប់​​លេខ​៤​ ទទួល​បាន​​១៤០០ ដុល្លារ៕

 

 

 

ដោយ៖ ខ្មាឃ្មុំតូច

អត្ថបទថ្មី