​កុំព្យូទ័រ​​គុណភាព​ល្អ​​តម្លៃ​សមរម្យ​ មាន​​ចំណុច​ពិសេស​ត្រូវ​ពិចារណា​

  • 2015-05-07 17:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ទទួល​បាន​កុំព្យូទ័រ​មួយ​ដែល​មាន​គុណភាព​ល្អ​ហើយ​អាច​បំពេញ​នូវ​តម្រូវ​ការ​របស់​អ្នក​បាន​នោះ​ វា​មិន​ប្រាកដ​ថា​ទាល់​តែ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​នោះ​ទេ​។ អ្នក​ក៏​អាច​​ទទួល​បាន​កុំព្យូទ័រ​ដែល​មាន​គុណ​ភាព​ល្អ​ជា​មួយ​នឹង​តម្លៃ​ទាប​​បាន​ដែរ​ ប្រសិន​បើ​អ្នក​ដឹង​ពី ​ប្រភេទ​កុំព្យូទ័រ​ណា​ដែល​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​បាន​នោះ​។​​​ ដូច​នេះ​អ្នក​គួរ​តែ​ជ្រើស​រើស​កុំព្យូទ័រ​​បែប​ណា​ប្រសិន​បើ​អ្នក​ចង់​បាន​កុំព្យូទ័រ​ដែល​មាន​គុណភាព​ល្អ​ហើយ​តម្លៃ​ស្ដួច​ស្ដើង​នោះ?

 

 

អ្នកស្រី ហួរ អ្នក​គ្រប់​គ្រង​ប្រចាំ​ហាង​លក់​កុំព្យូទ័រ​ឃុន​ ហុង​ បាន​ណែ​នាំ​ទៅ​ដល់​សិស្ស​និស្សិត​ពី​ការ​ជ្រើស​រើស​ប្រភេទ​កុំព្យូទ័រ ដែល​សមស្រប​តាម​តម្រូវការ​ប្រើប្រាស់​រួម​ទាំង​ថវិកា​មាន​កំណត់​៖

 

កុំព្យូទ័រ​សម្រាប់​ប្រើ​ប្រាស់​ទូទៅ​៖

 

ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​ទូទៅ​ដូច​ជា​ ការ​វាយ​ឯកសារ ការ​ស្រាវ​ជ្រាវ​ ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ និង​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ជា​ដើម​ មិន​ទាម​ទារ​ឲ្យ​មាន​កុំព្យូទ័រ​ដែល​មាន​សមត្ថភាព​ខ្ពស់​ពេក​ អ្នកស្រី​បាន​​ណែនាំ​កុំព្យូទ័រ​ដែល​មាន​លក្ខណៈ​សម្បត្តិ​ដូច​ជា​ CPU ត្រឹម Core-i3, RAM ទំហំ 4GB, HDD​ ទំហំ​ 500 GB, VGA ប្រភេទ​ជាប់។ ​សមត្ថភាព​ប៉ុណ្ណេះ​សមស្រប​ការ​ប្រើប្រាស់​ទូទៅ​​សម្រាប់​សិស្សនិស្សិត​ពិចារណា​ទិញ​យក​ទៅ​ប្រើប្រាស់។​

 

អ្នក​ស្រី​ថា កុំព្យូទ័រ​កម្រិត​សមត្ថភាព​​ដែល​បាន​រៀបរាប់​នេះ​តម្លៃ​​ខ្ទង់​ ៤០០ដុល្លារ ដែល​មាន​ដូច​ជា​ម៉ូដែល​ ASUS ឫ​ Acer ជា​ដើម​។

 

កុំព្យូទ័រ​សម្រាប់​ប្រើ​ប្រាស់​ជា​មួយ​នឹង​ការ​ងារ​ធំ​ៗ៖

 

សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​គោល​បំណង​ដូច​ជា​ កាត់​ត​វីដេអូ ឬ​រូប​ភាព​ ការ​លេង​ហ្គេម​ ជា​ពិសេស​សិស្ស​និស្សិត​ដែល​សិក្សា​ខាង​ផ្នែក​វិទ្យា​សាស្ត្រ​ដែល​ទាមទារ​ឲ្យ​មាន​កុំព្យូទ័រ​ដែល​មាន​សមត្ថភាព​ខ្លាំង ព្រោះ​លំហូរ​ការងារ​ខ្ពស់​ជាង​ការ​ប្រើ​ប្រាស់​ទូ​ទៅ។ អ្នក​ស្រី​ណែនាំ​កុំព្យូទ័រ​ដែល​មាន​សមត្ថភាព​ពិសេស​ដូច​ជា CPU ប្រភេទ Core-i3, RAM ​ទំហំ​4GB, HDD ​ទំហំ ​500 GB ​និង​ VGA ដាច់​ទំហំ 2GB សម្រាប់​អេក្រង់​វិញ​ទំហំ​ចាប់​ពី​១៤អ៊ីញ​ឡើង​ទៅ​ ហើយ​កាន់​តែ​ធំ​កាន់​តែ​ល្អ​។

 

​សមត្ថភាព​កុំព្យូទ័រ​កម្រិត​នេះ ការ​បំពេញ​ការងារ​មាន​ភាព​រលូន​។ ចំពោះ​តម្លៃ​វិញ​ចន្លោះ​ចាប់​​ពី​៤០០ទៅ​៤៥០​ដុល្លារ សម្រាប់​ពពួក​ម៉ូដែល ASUS​។

 

អត្ថបទ​៖ ហៃ ​សុខ​ហេង

អត្ថបទថ្មី