Adam Levine ត្រូវបុរសម្នាក់ជះស្ករសដាក់ដោយសារបទ "Sugar"
- 2015-05-08 17:18:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Adam Levine ត្រូវបុរសម្នាក់ជះស្ករសដាក់ដោយសារបទ "Sugar"
ចន្លោះមិនឃើញ
កាលពីថ្ងៃទី៦ ខែឧសភាសមាជិកជួរមុខក្នុងក្រុម Maroon 5 គឺ Adam Levine បានជួបឧបទ្ទវហេតុស្មានមិនដល់មួយដោយសារបុរសម្នាក់បានចេញមកជះស្ករសលើរូបលោកពេលដើរចេញពីការប្រគំតន្ត្រី។
ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីក្រុមចម្រៀង Maroon 5 បានបញ្ចប់ពីការប្រគំតន្ត្រីផ្ទាល់ក្នុងកម្មវិធី “Jimmy Kimmel” ហើយបានដើរចេញមកក្រៅដើម្បីស្វាគមន៍អ្នកគាំទ្រដែលឈរចាំរាប់សិបអ្នក។ ស្របពេលនោះស្រាប់តែមានបុរសម្នាក់ដែលនៅក្នុងចំណោមអ្នកគាំទ្រទាំងនោះបានដើរសំដៅមកAdam ហើយបានជះម្សៅស្ករសពេញមុខគណៈកម្មាធិការ The Voice តែម្ដង។
ភ្លាមៗដែរសន្តិសុខបានស្ទុះចាប់បុរសនោះយកចេញពីកន្លែងកើតហេតុ។ បើតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះមួយបានប្រាប់ថា ជនបង្ករូបនោះមិនមែនទើបធ្វើរឿងមិនគម្បីដាក់តែលើ Maroon 5 ម្នាក់ទេ កន្លងមកធ្លាប់ត្រូវចាប់ខ្លួនដោយសារការគប់ដុំថ្មទៅលើអ្នកកីឡាកាស "The Rock" ដោយសារតែឈ្មោះមានន័យថា ដុំថ្ម ដូចទៅនឹងម្ចាស់បទ "Sugar" ដែលត្រូវជះស្ករដាក់នៅពេលនេះដែរ។
ខាងក្រោមជាវីដេអូសកម្មភាពបុរសជះស្ករសលើ Adam Levine៖
អាន៖ តារាថៃChompoo ភ្ជាប់ពាក្យជាមួយមហាសេដ្ឋីគ្រាន់ថ្លៃទឹកដោះជាង៣លានដុល្លារ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ zap2it