​សារ​ឆ្លើយ​ឆ្លង​បង្ហាញ​ថា ​​​​​Kim Hyun Joong ​​​​វាយ​មិត្តស្រី​ទាល់​តែ​រលូត​កូន​​

  • 2015-05-11 22:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុស្តិ៍​​ទូរទស្សន៍​កូរ៉េ​ KBS ​ទើប​បញ្ចេញ​សារ​ឆ្លើយឆ្លង​រវាង​តារា​ចម្រៀង​ Kim Hyung Joong ​និង​មិត្តស្រី​កាល​ពី​ឆ្នាំ​ទៅ​មិញ​ ដែល​បញ្ជាក់​ថា ​មិត្តស្រី​របស់​គេ​ត្រូវ​រលូត​កូន​ដោយសារ​ការ​ប្រើ​ហិង្សា​របស់​តារា​ប្រុស​រូប​នេះ។ ​​​​

 

បើ​តាម​សេចក្ដី​រាយការណ៍ ​Choi ​​បាន​រលូត​កូន​របស់​នាង​ពីព្រោះ​តែ​អំពើ​ហិង្សា​របស់​តួ​ប្រុស​ F4 កូរ៉េ​​រូប​នេះ ​​​ប៉ុន្តែ​នាង​មិន​បាន​និយាយ​ពី​រឿង​នេះ​ចេញ​មក​ក្រៅ​ទេ​ពី​ព្រោះ​នាង​ខ្មាស​​ដែល​​​មាន​ទម្ងន់ ​និង ​​​​រលូត​ដោយ​មិន​បាន​រៀបការ។ ​​​​កម្មវិធី​ Morning News Time​ ​របស់​ប៉ុស្តិ៍ KBS 2 បាន​បង្ហាញ​សារ​សន្ទនា​កាល​ពី​ឆ្នាំ​មុន​របស់​ពួក​គេ​អំពី​បញ្ហា​ខាង​លើ។ ​​Choi ​ផ្តើម​មុន​ថា ​“តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​ការ​មាន​ទម្ងន់​នេះ?” ​Kimឆ្លើយ​ថា​ "យើង​គួរ​ទៅ​មន្ទីរពេទ្យ​​ដើម្បី​ពន្លូត​វា​ចេញ"។ នាង​តប​មក​វិញ "ពិត​មែន​ឬ"។ ​មិត្តប្រុស​តប​វិញ​ថា​​ "​តើ​ពេល​ណា​បាន​អូន​​​​ទៅ​មន្ទីរពេទ្យ​ទៅ?” ​នាង​​តប​វិញ​ថា​​ "​​ខ្ញុំ​មិន​ដឹង​ទេ" ហើយ​ ​តារា​ប្រុស​វ័យ ​២៨ ឆ្នាំ​ឆ្លើយ​តបថា​​ "​ចង់​ធ្វើ​ម៉េច​វិញ?"​​។

 

 

ចំណែក​​​ស៊េរី​​​សារ​ផ្សេង​​ផ្តើម​ដោយ​​មិត្តស្រី​​មុន​ថា​​ "ខ្លួន​ប្រាណ​របស់​ខ្ញុំ​ជាំ​អស់​ហើយ"។ ​Kim ​ ​​តប៖​​ ​"តើ​អ្នក​ចង់​បាន​អី​​​​ឥឡូវ​នេះ? ហេតុអ្វី​បាន​ជា​​​​ផ្ញើ​រូប​នេះ​ឲ្យ​ខ្ញុំ?​ ​ចង់​ឲ្យ​ខ្ញុំ​ចាំ​ក្នុង​ចិត្ត​ថា ​ខ្ញុំ​ធ្វើ​បាន​អីចឹង​មែន? ​សុំទោស ​ឈប់​បាន​ឈប់​ទៅ។ ​ខ្ញុំ​គិត​ថា ​ដោយសារ​តែ​នាង​ទើប​ខ្ញុំ​ប្រែ​ក្លាយ​ជា​មនុស្ស​ផ្សេង​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​អស់​ច្រើន​ឆ្នាំ​មក​នេះ"។ ​ ​​​នាង​​​តប​ថា៖ "ខ្ញុំ​គិត​ថា ​ខ្ញុំ​ត្រូវ​ឯង​វ៉ៃ​​ខ្លាំង​ពេក​ហើយ ​តែ​មិន​ស្លាប់... ​ខ្ញុំ​គិត​ថា​កូន​នៅ​ក្នុង​ផ្ទៃ​បាន​រលូត​​​​​ពីព្រោះ​តែ​​​ឯង​​​បាន​វាយ​ក្បាល​ពោះ​របស់​ខ្ញុំ​ខ្លាំង​ៗហ្នឹង"។

យ៉ាង​ណា​ក្ដី​ចំពោះ​បញ្ហា​នេះ​មិន​ទាន់​មាន​ការ​បក​ស្រាយ​ច្បាស់​លាស់​ពី​សំណាក់​សាមី​ខ្លួន ​Kim Hyun Joong យ៉ាងណា​នោះ​ទេ ​ខណៈ​ដែល​ផលិតកម្ម​​ KeyEast ​ដែល​ជា​ទ្រនំ​របស់​តារា​ចម្រៀង​រូប​នេះ​ថា ​មិន​ហ៊ាន​និយាយ​អ្វី​ទាំង​អស់​ទុក​ឲ្យ​មេធាវី​ដោះស្រាយ​ចុះ៕

 

អាន៖ ផ្អើល​ពេញ​ឆាក​ ពេល​ស្រី​ស្អាត​ម្នាក់នេះ ច្រៀង​ដូច Ailee

 

ប្រែ​សម្រួល៖​ ហេង សុធារិទ្ធិ ប្រភព៖​ allkpop​

អត្ថបទថ្មី