ផ្អើល​ពេញ​ឆាក​ ពេល​ស្រី​ស្អាត​ម្នាក់នេះ ច្រៀង​ដូច Ailee

  • 2015-05-09 17:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មិន​ច្រើន​ទេ ដែល​មាន​សំឡេង​ពីរោះ និង​ច្រៀង​ដូច​តារា​ចម្រៀង កូរ៉េ​ខាងត្បូង Ailee ប៉ុន្តែ​ Kim Min Sun ធ្វើ​បាន​ល្អ ហួស​ពី​ការ​រំពឹង​ទុក​។

 

 

​Min Sun ជា​តារា​បង្ហាញ​ម៉ូដ និង​ជា​តារា​មួយ​រូប ស្ថិត​ក្នុង​ក្រុម​ចម្រៀង​​សាមញ្ញ​ Yellow Chip។ ក្នុង​កម្មវិធី  I Can See Your Voice ភាគ​ទី​១១ របស់​ទូរទស្សន៍ Mnet តារា​បង្ហាញ​ម៉ូដ​រូប​នេះ ត្រូវ​បាន Ailee ជ្រើស​មក​សម្ដែង​លើ​ឆាក​ជាមួយ​នាង។

 

កម្មវិធី​ខាងលើ ជា​កម្មវិធី Show ថ្មី​មួយ ដែល​អញ្ជើញ​មនុស្ស​ចម្រុះ​គ្នា ទាំង​អ្នកចេះ​​ច្រៀង និង​អ្នក​មិន​ចេះ។ បន្ទាប់​មក​​តារា​ចម្រៀង​អាជីព នឹង​ជ្រើសរើស​មនុស្ស​ពីរ​ប្រភេទ​នេះ តាម​រយៈ​តម្រុយ​មួយ​ចំនួន ​ដែល​បាន​ឱ្យ និង​ការ​មើល​លើ​ទឹក​មុខ​របស់​ពួកគេ។ អ្នក​មិន​មែន​ជា​តារា​ចម្រៀង តែ​ត្រូវ​បាន​ជ្រើសរើស នឹង​មាន​ឱកាស​ឈ្នះ​ទឹកប្រាក់ ១០លាន​វុន ប្រហែល​៩,១៦៣​ដុល្លារ ខណៈ​អ្នក​ជា​តារា​ចម្រៀង នឹង​ឈ្នះ​ឱកាស​ចេញ​បទ​ចម្រៀង ជាមួយ​តារា​អាជីព​ល្បីៗ។

 

ទោះយ៉ាងណា​គ្មាន​អ្នកណា នឹង​ស្មាន​ទេ​ថា Min Sun អាច​ច្រៀង​បាន​ល្អ និង​ធ្វើ​ឱ្យ​គេ​គ្រប់គ្នា​ភ្ញាក់​ផ្អើល សូម្បី​តែ Ailee ក៏​ស្ងើចសរសើរ​ដែរ។

 

តារា​ចាយ​សម្រស់​ទាំង​ពីរ​ដួង បាន​ច្រៀង​រួម​គ្នា​លើ​ឆាក ក្នុង​បទ​មាន​ចំណងជើង​ថា “Singing Got Better”។ ចង់​ដឹង​ច្បាស់​សូម​មើល​វីដេអូ​ខាងក្រោម៖ https://www.youtube.com/watch?v=XNhTZsMSvOU  

Teaser ចម្រៀង Jang Hyunseung ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ព្រឺសម្បុរគីង្គក់

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Koreaboo

អត្ថបទពេញនិយម
អត្ថបទថ្មី