កម្ពុជា បញ្ជូន​អត្តពលិក ៣ នាក់​ទៅ​ប្រកួត Asian Para Games នៅ​កូរ៉េខាងត្បូង

  • 2014-10-12 22:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ ប៉ារ៉ាឡាំពិក​កម្ពុជា បាន​សម្រេច​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ចំនួន ៣ រូប​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ Asian Para Games 2014 ដែល​រៀបចំ​នៅ​​ទីក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង ចាប់​ពី​ថ្ងៃទី ១៨ ដល់​ ២៤ តុលា ឆ្នាំ ២០១៤។

ក្រុម​កម្ពុជា មុន​ចេញ​ដំណើរ

 

កីឡាករ​ទាំង ៣ រូប​រួម​មាន កីឡាករ ជឹម ផាន ប្រកួត​វិញ្ញាសា​រត់​ចម្ងាយ ១០០ម៉ែត្រ, ៤០០ម៉ែត្រ និង ៨០០ម៉ែត្រ។ ចំណែក​កីឡាករ ២ រូប​ផ្សេង​ទៀត​​មាន វ៉ាន វ៉ុន និង សេង សាវឿន ប្រកួត​រទេះ​ប្រណាំង​ លើ​វិញ្ញាសា ១០០ម៉ែត្រ ២០០ម៉ែត្រ និង៤០០ម៉ែត្រដូចគ្នា ។

 

 

ក្រុម​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្ដម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា នឹង​ចេញ​ដំណើរ​ទៅ​កូរ៉េខាងត្បូង នៅ​​វេលា​ម៉ោង ១០ យប់​​ថ្ងៃ​ទី ១២ តុលា នេះ​តាម​ជើង​ហោះហើរ​ផ្ទាល់​​​​ពី​ភ្នំពេញ​ ទៅ​កូរ៉េ​ខាងត្បូង​ តែ​ម្ដង។

 

Asian Para Games 2014 ត្រូវ​បាន​បង្កើត​ឡើង​បាន​ម្ដង​ហើយ​កាល​ពី​ឆ្នាំ ២០១០ ពោល​គឺ​បន្ទាប់​ពី​​កីឡាករ Asian Games។ ការ​ប្រកួត​កីឡា​នេះ​គឺ​បើក​ឱ្យ​ចូល​ប្រកួត​តែ​សម្រាប់​បងប្អូន​កីឡាករ កីឡា​ការិនី ជា​ជន​ពិការ​តែ​ប៉ុណ្ណោះ។ សម្រាប់​ការ​ប្រកួត​លើក​ទី២ នេះ​មាន​ដាក់​កីឡា​​ឱ្យ​ប្រកួត​ចំនួន ២៣ ដែល​មាន​អត្តពលិក​ចូលរួម​ចំនួន​ ៤៥០០ នាក់​មក​ពី ៤១ ប្រទេស​ក្នុង​ទ្វីប​អាស៊ី៕

 

 

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទថ្មី