តារាសម្ដែងជើងចាស់៖ "ក្តីសង្ឃឹមនៅតែមានជានិច្ច ចាន់តារាទី" លុះត្រាអស់ដង្ហើម
- 2015-09-21 17:11:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែងជើងចាស់៖ "ក្តីសង្ឃឹមនៅតែមានជានិច្ច ចាន់តារាទី" លុះត្រាអស់ដង្ហើម
ចន្លោះមិនឃើញ
"ក្តីសង្ឃឹមនៅតែមានជានិច្ច ចាន់ តារាទី" ពាក្យមួយឃ្លានេះតារាសម្តែងជើងចាស់ ចាន់ តារាទី បានប្រាប់ Sabay ថា ជាស្នាមសាក់នៅក្រោយខ្នងហើយតំណាងឲ្យក្តីសង្ឃឹមដែលមានក្នុងចិត្តជានិច្ច លុះត្រាតែអស់ដង្ហើម។
“ចាសអូន ស្នាមសាក់បងហ្នឹងបានន័យថា ក្តីសង្ឃឹមនៅតែមានជានិច្ច លុះត្រាណាអស់ដង្ហើមហើយ ជាភាសាអង់គ្លេសមានន័យថា There is always all hope Chan Daraty"។ ចាន់ តារាទី ថ្លែង។
តារារូបនេះបន្តទៀតថា ស្នាមសាក់នៅក្រោយខ្នងមិនមែនត្រឹមតែសម្រាប់លើកទឹកចិត្តខ្លួនឯងតែប៉ុណ្ណោះទេ ចាន់ តារាទី និយាយទៅកាន់ក្មេងៗជំនាន់ក្រោយ ថា កុំឲ្យអស់សង្ឃឹមនៅក្នុងជីវិត ដរាបណានៅមានដង្ហើមត្រូវព្យាយាមធ្វើអ្វីមួយឲ្យអស់ពីចិត្ត។
តារាសម្ដែងជើងចាស់រូបនេះ និយាយទៀតថា ជាចំណង់ចំណូលចិត្ត ហើយថា ការសាក់បែបនេះ មិនមែនជារឿងអាក្រក់នោះទេ សំខាន់លើបុគ្គលរៀងខ្លួនតែប៉ុណ្ណោះ។ ម៉្យាងទៀត មានបណ្ដាអ្នកតូច-អ្នកធំជាច្រើនបានសួរពីរឿងស្នាមសាក់នេះ ប៉ុន្តែ តារាស្រីពូកែស្រក់ទឹកភ្នែក ឆ្លើយតបដោយសម្អាងលើហេតុផលថា មនុស្សមិនអាចវាយតម្លៃលើសម្បកក្រៅបានទេ។
"រឿង សាក់គឺបងចូលចិត្ត ព្រោះវាមិនមែនជារឿងអាក្រក់អីទេ មនុស្សម្នាក់ៗមិនអាចវាយតម្លៃតែសម្បកក្រៅបានទេ ។ ដូចអ្នកខ្លះ មានរូបរាងស្អាត ស្លៀកពាក់សមរម្យ ប៉ុន្តែចុងបញ្ចប់ជាចោរទៅវិញ។ ហើយអ្នកខ្លះទៀត គេមានសាក់ពេញខ្លួន ប៉ុន្តែមិនប្រាកដ គេជាមនុស្សអាក្រក់នោះទេ អ៊ីចឹងសូមបងប្អូនទាំងអស់ឈប់ប្រកាន់គំនិតថា ឲ្យតែអ្នក សាក់ដឹងតែមិនល្អទៅ"។ តារាទី ថ្លែង។
អត្ថបទ៖ ថា ម៉ាលីដា