ឃើញរូបទាំងនេះ មានអារម្មណ៍ចង់ទៅវត្តវិហារសួគ៌ក្នុងបុណ្យភ្ជុំបិណ្ឌ
- 2015-09-24 14:42:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញរូបទាំងនេះ មានអារម្មណ៍ចង់ទៅវត្តវិហារសួគ៌ក្នុងបុណ្យភ្ជុំបិណ្ឌ
ចន្លោះមិនឃើញ
វត្តវិហារតែងតែរៀបចំការប្រកួតកីឡាបែបប្រពៃណីខ្មែរជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌជាដើម។ ការប្រកួតកីឡាប្រពៃណីនេះមិនត្រឹមតែបានក្លាយជាទស្សនីយភាពសម្រាប់កម្សាន្តដល់មហាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏ល្អកម្រមានក្នុងការជួយថែរក្សាសិល្បៈវប្បធម៌ឲ្យគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ។
ពិធីបុណ្យភ្ជុំបិណ្ឌជិតចូលមកហើយ ការប្រកួតកីឡាបែបប្រពៃណីទាំងនេះនឹងបង្ហាញខ្លួនជាថ្មី បងប្អូនយុវជនចាប់អារម្មណ៍ទេ? បើបើចាប់អារម្មណ៍កុំភ្លេចណា ទៅទស្សនាកម្សាន្តទាំងអស់គ្នានៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះនៅវត្តវិហារសួគ៌ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ប៉ុន្តែសូមទស្សនាទិដ្ឋភាពខាងក្រោមនេះដែល Sabay បានផ្តិតយកកាលពីបុណ្យភ្ជុំឆ្នាំមុន៕
អត្ថបទ៖ ជាន ចាន់រ៉ា