អ្នកជិត-ឆ្ងាយទៅមើលប្រកួតកីឡាប្រពៃណីនៅវត្តវិហារសួគ៌ព្រឹកមិញច្រើនកុះករ
- 2015-10-12 22:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជិត-ឆ្ងាយទៅមើលប្រកួតកីឡាប្រពៃណីនៅវត្តវិហារសួគ៌ព្រឹកមិញច្រើនកុះករ
ចន្លោះមិនឃើញ
មនុស្សយ៉ាងច្រើនកុះករបានទៅមើលការប្រកួតកីឡាប្រពៃណីខ្មែរដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំរបស់ប្រជាជនភូមិវត្តវិហារសួគ៌ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាពិសេសភ្ញៀវទេសចរហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។
អ្នកទស្សនាចោមមើលការប្រណាំងសេះ
សម្រាប់បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ទាំងអ្នកស្រុកភូមិ និងមានភ្ញៀវទេសចរយ៉ាងច្រើនកុះករចូលរួមទស្សនា ប៉ុន្តែបែរជាមិនសូវមានក្របីច្រើនចូលរួមការប្រណាំងទៅវិញ។ បញ្ហាកង្វះសត្វក្របីចូលរួមប្រណាំងនេះ បើតាមលោក ឌន សៅ កីឡាករចំបាប់ជម្រើសជាតិកម្ពុជាដែលជាអ្នករៀបចំការប្រកួតម្នាក់បានលើកឡើងថា មកពីប្រជាជនមួយចំនួនធំបានលក់ក្របីដើម្បីសម្រួលជីវភាពរស់នៅ និងអ្នកខ្លះមិនបានយកក្របីមកចូលរួមប្រណាំងដែរ។
ការប្រណាំងក្របីនៅឆ្នាំនេះតែ៣គូប៉ុណ្ណោះដែលមកចូលរួមប្រកួត ខណៈតាមការគ្រោងទុក ប្រមាណជា១០គូឯណោះ។ ផ្ទុយពីការរំពឹងទុករបស់គណៈកម្មការប្រណាំង លោក សំ សូភី ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាលបានលើឡើងថា តាមការរំពឹងទុកត្រូវមានមានសត្វ ក្របី យ៉ាងហោចណាស់គូ និងសេះ៣៨គូ។
ក្រៅពីការប្រណាំងក្របី និងសេះ ក៏មានការប្រកួតបោកចំបាប់៤២គូ និងគុនដំបងចំនួន៨គូថែមទៀតដែលភាគច្រើនជាអ្នកធ្លាប់ចូលរួមកាលពីឆ្នាំកន្លងទៅ។ លោក សំ សូភី ប្រធានមន្ទីរទេសចរណ៍ខេត្តថា ការធ្វើកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដូចជាទី១៖ អភិរក្សប្រពៃណី និងវប្បធម៌របស់អ្នកភូមិ ទី២៖ រំលឹកគុណដល់អ្នកតាម្ចាស់ស្រុក និងទី៣៖ ចូលរួមគៀងគរភ្ញៀវទេសចរឲ្យស្គាល់ប្រពៃណី និង វប្បធម៌របស់អ្នកភូមិ៕
ទិដ្ឋភាពការប្រកួតកីឡា
ប្រែសម្រួល៖ ជាន ចាន់រ៉ា