រូប​ថត​ជយ​លាភី​ពីCanon Photomarathon Cambodia IV បង្កប់​អត្ថន័យ​ទាក់​ទាញ​អស្ចារ្យ

  • 2014-10-20 23:42:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Canon Photomarathon Cambodia IV រៀប​ចំ​ដោយ​ក្រុម​ហ៊ុន​អាយ​គ្លីក ​(I-Qlick) ដែល​មាន​បេក្ខជន​ចូល​រួម​ជាង​៨០០នាក់ បាន​រក​ឃើញ​ជយ​លាភី​លើ​ប្រធានបទ​បី កាល​ពី​យប់​មិញ​នៅ​កោះ​ពេជ្រ អគារ ​G ក្នុង​នោះ​មាន​ជយ​លាភី​ចំនួន​១៨​រូប ដោយ​​៩​រូប​ជ្រើស​ចេញ​ពី​ Open Category និង​៩​រូប​ទៀត​ជ្រើស​ពី​Student Category (សម្រាប់​អ្នក​មាន​អាយុ​ក្រោម​១៨​ឆ្នាំ)។

 

ប្រធានបទ​ទី​មួយ​គឺ​ “ការ​បង្ហាញ​អំពី​ទី​ក្រុង​ភ្នំពេញ”  ទីពីរ​ស្ដី​ពី​ “ជំនាន់”  និង​ទី​បី​គឺ “ក្ដី​សង្ឃឹម”។ កម្មវិធី​ប្រកួត​ថត​រូប​នេះ បើក​ឲ្យ​ចូល​រួម​ពី​គ្រប់​ជាតិ​សាសន៍​ទាំង​អស់ ដោយ​មិន​ប្រកាន់​អាយុ បទពិសោធន៍ ឬ​ម៉ាក​ម៉ាស៊ីន​ថត​នោះ​ទេ។ អ្នក​ចូល​រួម​ប្រកួត​​​ត្រូវ​បញ្ចេញ​ស្នាដៃ​ថត​រូប​ឆ្លើយ​តប​នឹង​ប្រធាន​បទ​ទាំង​បី​ក្នុង​ពេល​វេលា​កំណត់។  អ្នក​ប្រកួត​មាន​ពេល​បី​ម៉ោង​ដើម្បី​ប្រកួត​សម្រាប់​ប្រធានបទ​នីមួយ​ៗ។ គ្រប់​រូបភាព​ទាំង​អស់ត្រូវតែមានទម្រង់ JP និងមានទំហំមិនធំជាង៥MB ​ត្រូវ​បាន​វិនិច្ឆ័យ​ឲ្យ​ពិន្ទុ​យ៉ាង​សុក្រឹត​ពី​សំណាក់​គណៈកម្មការ ដោយ​ផ្អែក​លើ​ភាព​ពាក់ព័ន្ធ​នឹង​ប្រធានបទ ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​បក​ស្រាយ​ប្រធានបទ ការ​ប្រើ​ពន្លឺ​និង​កម្រិត​ពន្លឺ រួម​នឹង​ការ​រៀប​ចំ​ថត​ទៅ​លើ​រូបភាព។

 

 

 អ្នកឈ្នះជយលាភីនិងគណៈកម្មាធិការថតរូបជុំគ្នា

លោក Jerry Thai ជា​សាស្ត្រាចារ្យ​ថ្នាក់​សិក្សា​ជំនាញ​ថត​រូបCanon Imaging Academy និង​ជា​សមាជិក​គណៈកម្មការ​ម្នាក់ បាន​ប្រាប់​Sabay ថា៖ “យើង​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​អត្ថន័យ​នៃ​រូបភាព​ដែល​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ជាក់​លាក់​មួយ​ ទើប​យើង​វាយ​តម្លៃ​ទៅ​លើ​លក្ខណៈ​បច្ចេកទេស​តាម​ក្រោយ ព្រោះ​ថា​រូប​ខ្លះ​វា​មាន​អត្ថន័យ​ប្រហាក់​ប្រហែល​គ្នា ស្រដៀង​គ្នា ឬ​ខ្លាំង​ដូច​គ្នា​ប៉ុន្តែ​ពេល​នោះ​យើង​នឹង​វិភាគ​លើ​លក្ខណៈ​បច្ចេកទេស​ថា​តើ​មួយ​ណា​ត្រូវ​ជាង។ ដូច្នេះ​សរុប​មក​វិញ អត្ថន័យ​និង​ខ្លឹមសារ​ដែល​ពាក់ព័ន្ធ​នឹង​ប្រធានបទ​គឺ​សំខាន់​ជា​ទី​បំផុត​សម្រាប់​ការ​ជ្រើសរើស” ។

 

រង្វាន់​ជយ​លាភី​មាន​ដូច​ជា ម៉ាស៊ីន​ថត​ចំនួន​មួយ ដំណើរ​កម្សាន្ត​ថត​រូប​៣ថ្ងៃ២យប់​​ក្នុង​កម្មវិធី Angkor Photo Festival នៅ​ខេត្ត​សៀម​រាប និង​ប័ណ្ណ​ជាវ​ទំនិញ​ពី CamLau សម្រាប់Open Category និង​វគ្គ​សិក្សា​ភាសា​អង់​គ្លេស Cambride English Progrmmeពី​Raffle Intl College សម្រាប់Student Category។

 

WINNERS 1st THEME - OPEN CATEGORY “ការ​បង្ហាញ​អំពី​ទី​ក្រុង​ភ្នំពេញ” = "Expressions of Phnom Penh"

ជយលាភី​លេខ​១ 1st winner: Patrick Kooijman ID: PM-00628

 

 ជយលាភី​លេខ​ ២​ (2nd winner): Arik S. Mintorogo ID: PM-00067

 

ជយលាភី​លេខ​៣ (3rd winner): Jesus Elesea D. Almeida ID: PM-00458

 

WINNERS 1st THEME - STUDENT CATEGORY

“ការ​បង្ហាញ​អំពី​ទី​ក្រុង​ភ្នំពេញ” = "Expressions of Phnom Penh"

 ជយលាភី​លេខ​១ (1st winner):

Veal Chanraksmey ID: 00008

 

ជយលាភី​លេខ​២ (2nd winner):

Chhunka David ID: PM-00539

 

ជយលាភី​លេខ​៣ (3rd winner):

Chanchim  Mony Oudom ID: PM-00646

 

 

WINNERS 2nd THEME - OPEN CATEGORY

"ជំនាន់"="Generations"

 

ជយលាភី​លេខ​១ (1st winner):

Sun Vandy ID: PM-00569

 

ជយលាភី​លេខ​២ (2nd winner):

Vong Sopheak ID: PM-00024

 

ជយលាភី​លេខ​៣ (3rd winner):

Heng Chheng Ngarv ID: PM-00762

 

 

 

WINNERS 2nd THEME - STUDENT CATEGORY

"ជំនាន់"="Generations"

 

ជយលាភី​លេខ​១ (1st winner):

Chhunka David ID: PM-00539

 

ជយលាភី​លេខ​២ (2nd winner):

Nun Sonisa ID: PM-00034

 

ជយលាភី​លេខ​ ៣(3rd winner):

Lay Bunleng ID: PM-00394

 

 

WINNERS 3rd THEME - OPEN CATEGORY"

"ក្ដី​សង្ឃឹម"="Hope"

 

ជយលាភី​លេខ​១ (1st winner):

Sao Siha ID: PM-00088

 

ជយលាភី​លេខ​២ (2nd winner):

Leng Sodina ID: PM-00632 Phone: 016555511

 

ជយលាភី​លេខ​៣ (3rd winner):

Heng Sienghai ID: PM-00479

 

 

WINNERS 3rd THEME - STUDENT CATEGORY"

"ក្ដី​សង្ឃឹម"=""Hope"

 

ជយលាភី​លេខ​១ (1st winner):

Veal Chanraksmey ID: PM-00008

 

 

ជយលាភី​លេខ​២ (2nd winner):

Heng Puthyrak ID: PM-00282

 

 

ជយលាភី​លេខ​៣ (3rd winner):

Chet Bomey ID: PM-00661

 

លោក Jerry Thaiបាន​បន្ថែម​ថា​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង ឲ្យ​វិស័យ​ថត​រូប​នៅ​កម្ពុជា​មាន​ការ​រីក​ដុះដាល​ខ្លាំង​ឡើង ព្រោះ​ជា​ទូ​ទៅ​ធ្វើ​អ្វី​ក៏​ដោយ បើ​គ្មាន​ការ​ប្រកួត​ប្រជែង​ទេ​គ្មាន​ការ​រីក​ចម្រើន​ទេ អញ្ចឹង​មាន​ន័យ​ថា​ការ​ប្រកួត​ថត​រូប​ធ្វើ​ឲ្យ​សមាជិក អ្នក​ថត​មាន​ការ​ខំ​ប្រឹង​ប្រែង​កាន់​តែ​ខ្លាំង​ឡើង​ៗ​ដើម្បី​ទទួល​យក​ជយ​លាភី៕

 

សូមអាន៖ វីដេអូ​ ឈុត​​ Pre Wedding នេះ​សើច​ដាច់​ផ្ងារ

 

អត្ថបទ៖ លឹម សុ​នា រូប​ថត៖ ផ្ដល់​ពី I - Qlick

អត្ថបទពេញនិយម