De5inite គ្រងតំណែងតួឯកភាពយន្តខ្នាតធំលើកដំបូង
- 2016-02-15 17:22:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De5inite គ្រងតំណែងតួឯកភាពយន្តខ្នាតធំលើកដំបូង
ចន្លោះមិនឃើញ
ក្រុមតារាចម្រៀងប្រុស De5initeថ្លែងមកកាន់ Sabay ថាពួកគេបានគ្រងតំណែងតួឯកលើកដំបូងក្នុងភាពយន្តខ្នាតធំមួយដែលបានចាប់ផ្ដើមថត នៅក្នុងសប្ដាហ៍ទី២ខែកុម្ភៈនេះហើយ។
ក្រុម De5inite និងសមាជិកទាំង៥
De5inite ត្រូវបានគ្រងតំណែងតួឯកក្នុងរឿង "កំណត់ហេតុនាងនាថ" ដែលជាវណ្ណកម្មថ្មីរបស់ផលិតកម្ម "ឥន្ទ្រានិម្មិត" ហើយដើមទុនក្នុងការផលិតរហូតដល់ ៧០០០០ដុល្លារអាមេរិកឯណោះ។ ចំណែកឯរយៈពេលក្នុងការថតវិញនោះគឺមានរយៈពេល ៣ខែ ក្នុងដំណើរការថតហើយសម្រាប់ទីតាំងថតវិញគឺមានដូចជា៖ កំពត កំពង់ស្ពឺ កណ្ដាល ភ្នំពេញ និងកោះកុង ជាដើម។
Mr. K និង Minyun លើកឡើង "ពិបាកដែរបងព្រោះថាវាជាភាពយន្តលើកដំបូងសម្រាប់យើងទាំងពីរនាក់ណាមួយត្រូវដើរតួបុរាណផងសម័យផងហើយម្យ៉ាងត្រូវដើរតួបែបកំប្លែងៗទៀត"។ Ronan ដែលជាប្រធានក្រុមបន្ថែមថា "រឿងហ្នឹងយើងផ្ដោតសំខាន់លើពីរសម័យកាលគឺសម័យកាលលង្វែកនិងសម័យបច្ចុប្បន្នបង"។
ចំណែកសមាជិក Dyamong វិញបញ្ជាក់ថា "ទីតាំងថតគឺរឿងហ្នឹងគឺស្អាតណាស់បងព្រោះថាមានទឹកមានដើមឫស្សីគួរឲ្យគយគន់តែពេលយប់វិញមិនហ៊ានងាកឆ្វេងងាកស្ដាំទេបងណាមួយយើងថតរឿងខ្មោចទៀត"។
ក្រុម De5inite មានសមាជិកប្រាំនាក់បានចូលសិល្បៈតាំងពីឆ្នាំ ២០១១ មកម្ល៉េះហើយក្រៅពីស្នាដៃផលិតOriginal song ថ្មីៗ សមាជិក De5nite ក៏ធ្លាប់ចូលរួមសម្ដែងក្នុងភាពយន្តមួយចំនួនផងដែរ៕
អត្ថបទ៖SAMEDY រូបភាព៖ផ្ដល់ឲ្យ