ជា សុវណ្ណនរាហ៍ ប្រកាសរកដៃគូធ្វើការងារសប្បុរសធម៌
- 2016-03-09 14:11:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជា សុវណ្ណនរាហ៍ ប្រកាសរកដៃគូធ្វើការងារសប្បុរសធម៌
ចន្លោះមិនឃើញ
លោក ជា សុវណ្ណនរាហ៍ ថ្លែងមកកាន់ Sabay នាឧកាសបើកក្រុងពាលីរឿង "៣០ថ្ងៃ" របស់ផលិតកម្ម មហាហង្សថា លោកមានគម្រោងធ្វើការងារសប្បុរសធម៌ ដូច្នេះហើយពេលនេះ លោកស្វាគមន៍សិល្បករ សិល្បការិនីធ្វើជាដៃគូ។
"ខ្ញុំចង់ធ្វើជារឿងខ្លីបែបអប់រំដែលមានរយៈពេលប្រមាណ ៣០ទៅ៤០នាទីហើយថវិកាដែលបានមកពីការផលិតយើងនឹងបែងចែកទៅការងារសប្បុរសធម៌" នរាហ៍ ថ្លែង។ លោកបន្តថា ពេលនេះលោកមិនទាន់ទាន់រកក្រុមផលិតបាននោះទេ ដូច្នេះហើយលោកស្វាគមន៍គ្រប់សិល្បករ សិល្បការិនី ក៏ដូចជាក្រុមផលិតផ្សេងៗដែលមានចំណាប់អារម្មណ៍លើការងារសប្បុរសធម៌ដើម្បីចូលរួមក្នុងការផលិតនេះផងដែរ។
នេះជាលើកទីមួយហើយសម្រាប់លោក សុវណ្ណនរាហ៍ ក្នុងគម្រោងផលិតរឿងខ្លីដើម្បីរកកម្រៃជួយកុមារកំព្រាដែលពុំមានលទ្ធភាពផ្គត់ផ្គង់ចំណីអាហារដោយខ្លួនឯង។ ប៉ុន្តែអាចទៅរួចឬយ៉ាងណា លោកបានចាំមើលសិន ព្រោះលោកត្រូវការបំផុត គឺដៃគូសហការ។
ជា សុវណ្ណនរាហ៍ ជាតារាសម្ដែងល្បីឈ្មោះមួយរូប ក្នុងនោះ លោកបានចូលសិល្បៈតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។ មកទល់សព្វថ្ងៃលោកបានចូលរួមសម្ដែងក្នុងខ្សែភាពយន្តប្រមាណជា ២០ រឿងហើយ និងស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុនធំៗមួយចំនួនផងដែរ៕
អត្ថបទ៖ SAMEDY