App ​មាន​ប្រយោជន៍​ជា​ច្រើន​របស់​ ​Google ​មិន​សូវ​មាន​គេ​ដឹង​

  • 2016-03-09 22:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google ​ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក​ ​​តែង​តែ​បង្កើត​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​នានា​សម្រាប់​បំពេញ​តម្រូវ​ការ​អ្នក​ប្រើប្រាស់​សម័យ​បច្ចុប្បន្ន​។​​​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ​App​ ​និង​មុខងារ​ពិសេស​មួយ​ចំនួន​ដែល​ ​Google ​បាន​បង្កើន​មិន​សូវ​ត្រូវ​បាន​អ្នក​ប្រើប្រាស់​ទូទៅ​បាន​ស្គាល់​នោះ​ឡើយ។​ ​ដែល​ ​App​ ​និង​មុខងារ​ទាំង​នោះ​មាន​ដូច​ជា​​៖​

 

១. Gmailify ​ដែល​ជា​កម្មវិធី​សម្រាប់​ចាប់​គណនីOutlook.com, Yahoo! និង Aol. ​ឲ្យ​ចូល​ក្នុងគណនី​ Gmail តែ​មួយ​។​  

  ២. Google Scholar ​វា​ជា​មុខ​ងារ​សម្រាប់​ស្វែង​រក​នូវ​ឯកសារ​ទាក់ទង​ការ​សិក្សា​ស្រាវជ្រាវ​បែប​អក្សរ​សាស្ត្រ​ ឬរិទ្យាសាស្រ្ត ​ដែល​ទិន្នន័យ​ទាំង​នោះ​ជា​ប្រភេទ​ទិន្នន័យ​ដែលផ្តល់ដោយ​សាស្ត្រាចារ្យ​ល្បីៗ​លើ​ពិភពលោក​។​  
  ៣. Google Sky ​ជា​កម្ម​វិធី​ដែល​អនុញ្ញាត​ឲ្យ​អ្នក​មើល​ឃើញ​នូវ​រូបភាព​នៃ​គន្លង​តារាវិថី​ក្នុង​លំហ​បាន​យ៉ាង​ច្បាស់​ ​ហើយ​វា​ក៏​មាន​បង្ហាញ​អ្នក​នូវ​លក្ខណៈ​លម្អិត​នានា​នៃ​ផ្កាយ​ទាំង​នោះ​ផង​ដែរ​។​  
  ៤. Google Fonts ​វា​ជា​បណ្ដុំ​នៃ​ពុម្ព​អក្សរ​ដែរ​ ​Google​ ​បង្កើត​សម្រាប់​អ្នក​ប្រើប្រាស់​នានា​អាច​ចូល​ទៅ​ទាញ​យក​មក​ប្រើ​ដោយ​មិន​គិត​ថ្លៃ​។​  
  ៥. Google Trends ​ជា​តំណ​ភ្ជាប់​សម្រាប់​បង្ហាញ​អ្នក​អំពី​ប្រភេទ​ទិន្នន័យ​ដែល​មាន​គេ​ស្វែងរក​ច្រើន​លើ​ Google។  
  ៦. Panoramio ​ជា​កម្មវិធី​ដែល​​បង្ហាញ​ពី​រូបភាព​នានា​ដែល​មាន​ក្នុង​គណនី​ ​Google​+ ​របស់​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក​។​  
 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ ​brightside.me

អត្ថបទថ្មី