Galaxy A9 Pro បំពាក់ថ្មទំហំដល់ទៅ 5000mAh លែងព្រួយរឿងឆាប់អស់ថ្ម
- 2016-03-31 15:58:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy A9 Pro បំពាក់ថ្មទំហំដល់ទៅ 5000mAh លែងព្រួយរឿងឆាប់អស់ថ្ម
ចន្លោះមិនឃើញ
ក្រោយប្រកាសពី Galaxy S7/S7 Edge បានមិនយូរប៉ុន្មាន ក្រុមហ៊ុន Sasmung បានបន្តប្រកាសជាផ្លូវការនូវវត្តមានរបស់ Galaxy A9 Pro ដែលជាស្មាតហ្វូនកំពូលមួយម៉ូដែល។
A9 Pro អាចនិយាយបានថាជាទូរសព្ទកំពូលគេនៃត្រកូល Galaxy A ដោយសារតែវាមានបំពាក់ទៅដោយអេក្រង់ទំហំ៦អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត ១០៨០x១៩២០ ភីកសែល។ ទូរសព្ទនេះអាចបំពេញប្រតិបត្តិការបានលឿនដោយក្រុមហ៊ុនបានបំពាក់បន្ទះ Chip Qualcomm Snapdragon 652, RAM ទំហំដល់ ៤GB និងមានអង្គផ្ទុកទិន្នន័យទំហំ ៣២GB ដែលមានរន្ធ microSD អាចបន្ថែមទំហំបាន។
ចំពោះកាមេរ៉ាខាងក្រោយរបស់ A9 Pro មានទំហំ១៦MP រួមទាំងមានកាមេរ៉ាខាងមុខទំហំ ៨MP។ ដោយសារតែទូរសព្ទនេះមានទំហំធំ ធ្វើឲ្យថាមពលថ្មមានទំហំធំទៅតាមនោះ ពោលមានដល់ទៅ ៥០០០mAh ដែលអាចប្រើប្រាស់បានយូរ។ ចំណុចពិសេសមួយទៀតរបស់ទូរសព្ទអេក្រង់៦អ៊ីញ នេះគឺវាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយ Marshmallow។
ក្រុមហ៊ុន Samsung បានឲ្យដឹងដែរថា Galaxy A9 Pro នឹងមានដាក់លក់លើទីផ្សារប្រទេសចិនក្នុងតម្លៃ៣៥៩៩យ័ន (ប្រមាណ៥៤០ដុល្លារ)៕
ចុចអាន៖ កូរ៉េខាងត្បូងនៅតែជាប្រទេសមានអ៊ីនធឺណិតល្បឿនលឿនដាច់គេ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ PhoneArena