កូរ៉េខាងត្បូងនៅតែជាប្រទេសមានអ៊ីនធឺណិតល្បឿនលឿនដាច់គេ
- 2016-03-30 20:57:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូងនៅតែជាប្រទេសមានអ៊ីនធឺណិតល្បឿនលឿនដាច់គេ
ចន្លោះមិនឃើញ
ក្រុមហ៊ុនសេវាកម្មបច្ចេកវិទ្យា Akamai បានបញ្ចេញរបាយការណ៍បង្ហាញពីចំណាត់ថ្នាក់ប្រទេសដែលមានអ៊ីនធឺណិតល្បឿនលឿនដាច់គេ ដែលគិតត្រឹមត្រីមាសទីបួនឆ្នាំកន្លងទៅ។
ជាលទ្ធផលបានបង្ហាញថាប្រទេសកូរ៉េខាងត្បូងស្ថិតនៅលំដាប់ថ្នាក់លេខមួយ ដែលមានល្បឿនអ៊ីនធឺណិតជាមធ្យម ២៦,៧Mbps បើប្រៀបនឹងពេលដូចគ្នាកាលពីឆ្នាំទៅគឺល្បឿនកើនឡើង២០%។ គួររំលឹកថាប្រទេសប្រជាធិបតេយ្យមួយនេះបានគ្រងដំណែងកំពូលជាច្រើនឆ្នាំមកហើយ។ តារាងខាងក្រោមនេះបង្ហាញពីចំណាត់ថ្នាក់របស់ប្រទេសដទៃទៀតដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង១០៖
២. ស៊ុយអែត៖ ល្បឿនជាមធ្យម ១៩,១ Mbps
៣. ន័រវែស៖ ល្បឿនជាមធ្យម ១៨,៨ Mbps
៤. ជប៉ុន៖ ល្បឿនជាមធ្យម ១៧,៤ Mbps
៥. ហូឡង់៖ ល្បឿនជាមធ្យម ១៧ Mbps
៦. ហុងកុង៖ ល្បឿនជាមធ្យម ១៦,៨ Mbps
៧. ឡេតូនី៖ ល្បឿនជាមធ្យម ១៦,៧ Mbps
៨. ស្វីស៖ ល្បឿនជាមធ្យម ១៦,៧ Mbps
៩. ហ្វាំងឡង់៖ ល្បឿនជាមធ្យម ១៦,៦ Mbps
១០. ដាណឺម៉ាក៖ ល្បឿនជាមធ្យម ១៦,១ Mbps
គួរបញ្ជាក់ដែរថាសហរដ្ឋអាមេរិកដែលគេចាត់ទុកថាជាប្រទេសនាំមុខគេខាងវិស័យបច្ចេកវិទ្យាជាប់ចំណាត់ថ្នាក់លេខ១៤ ដោយមានល្បឿនជាមធ្យម ១៤,២Mbps៕
ចុចអាន៖ ភ្នាក់ងារ FBI ចំណាយលុយខ្ទង់ម៉ឺនដុល្លារដើម្បីបំបែកកូដ iPhone 5c មួយគ្រឿង
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ VNExpress