ភ្នាក់ងារ FBI ចំណាយលុយខ្ទង់ម៉ឺនដុល្លារដើម្បីបំបែកកូដ iPhone 5c មួយគ្រឿង
- 2016-03-30 17:31:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នាក់ងារ FBI ចំណាយលុយខ្ទង់ម៉ឺនដុល្លារដើម្បីបំបែកកូដ iPhone 5c មួយគ្រឿង
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះតុលាការអាមេរិកបានប្រកាសសាលក្រមទម្លាក់ចោលសំណុំរឿងក្ដីដ៏ត្រាំត្រែងរវាងក្រុមហ៊ុន Apple និងភ្នាក់ងារ FBI ក្រោយពីមានអ្នកខ្លាំងអាចបំបែកកូដលើ iPhone 5c បាន។
បើតាមការចុះផ្សាយរបស់វិបសាយ MacRumours បានឲ្យដឹងថាភ្នាក់ងារ FBI គឺបានសុំជំនួយពីខាងក្រុមហ៊ុន Cellebrite របស់ប្រទេសអ៊ីស្រាអែល ដែលជាក្រុមហ៊ុនមួយមានផ្ដល់សេវាកម្មបំបែកប្រព័ន្ធការពារទូរសព្ទ ទៅដល់ភ្នាក់ងារអនុវត្តច្បាប់ទាំងឡាយ។ ត្បិតថាភ្នាក់ងារ FBI មិនបានបង្ហើបឲ្យដឹងអំពីវិធីសាស្ត្រដែលគេប្រើដើម្បីយកទិន្នន័យពី iPhone នោះ ប៉ុន្តែមានអ្នកកាសែតខាងផ្នែកបច្ចេកវិទ្យាឈ្មោះ Joshua Kopstein បានរកឃើញពីតម្លៃដែល FBI បានចំណាយទៅឲ្យក្រុមហ៊ុនអ៊ីស្រាអែល។
បើតាមរូបភាពកិច្ចសន្យាដែលអ្នកកាសែតរូបនោះចែកចាយ ឃើញថាភ្នាក់ងារ FBI បានចំណាយទឹកប្រាក់ចំនួន ១៥ ២៧៨ដុល្លារ ទៅឲ្យក្រុមហ៊ុន Cellebrite ក្នុងការបំបែកកូដលើទូរសព្ទ iPhone 5c ដែលមានប្រព័ន្ធការពារយ៉ាងរឹងមាំ។
ទោះបីជាការចំណាយទឹកប្រាក់ខ្ទង់ម៉ឺនដើម្បីបំបែកកូដសម្ងាត់លើ iPhone 5c មួយគ្រឿងវារាងថ្លៃបន្តិចមែន ប៉ុន្តែមិនអាចប្រៀបនឹងផលចំណេញដែល FBI ទទួលបានពីទិន្នន័យដែលមានលើទូរសព្ទនេះឡើយ៕ ចុចអាន៖ រឿងក្ដី Apple តទល់នឹង FBI ត្រូវបញ្ចប់ក្រោយពីមានអ្នកខ្លាំងអាចបំបែកកូដ iPhone បាន
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ zing, BGR