​រឿង​ក្ដី​ Apple ត​ទល់​​នឹង​ FBI ត្រូវ​បញ្ចប់​ក្រោយ​ពី​មាន​​​អ្នក​ខ្លាំង​អាច​បំបែក​កូដ​​ iPhone បាន​

  • 2016-03-29 17:18:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត​​សំណុំ​រឿង​​ក្ដី​​ដ៏​ត្រាំត្រែង​រវាង​ក្រុមហ៊ុន​ Apple និង​ភ្នាក់ងារ​ FBI ​ត្រូវ​បាន​តុលាការ​អាមេរិក​​ទម្លាក់​ចោល​ក្រោយ​ពី​​មាន​ក្រុម​ហ៊ុន​មួយ​អាច​ទាញ​យក​ទិន្នន័យ​ពី​ទូរសព្ទ​ iPhone 5c របស់​​​ភេរវជន​ដែល​ស្លាប់​​ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ។

 

 

បើ​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន​ CNBC បាន​​​ឲ្យ​ដឹងថា​​ភ្នាក់ងារ​ FBI អាច​​បំបែក​កូដ​​និង​យក​ទិន្នន័យ​ពី​ទូរសព្ទ​ iPhone 5c នោះ​បាន​ដោយ​គ្មាន​ការ​ជួយ​ពី​សំណាក់​ក្រុមហ៊ុន​ Apple ឡើយ។ គួរ​រំឭក​ថា​​​តុលាការ​​ធ្លាប់​បាន​កំណត់​ឲ្យ​ Apple ចូល​ខ្លួន​មក​ស្រាយ​បំភ្លឺ​រឿង​ក្ដី​កាល​ពី​ថ្ងៃ​ទី​២២​ខែ​មីនា​ ប៉ុន្តែ​មុន​មួយ​ថ្ងៃ​ ខាង​​ភ្នាក់ងារ​ FBI បាន​សូម​ឲ្យ​មាន​ការ​ពន្យារ​ពេល​​ ដោយ​សារ​តែ​ពួក​គេ​រក​ឃើញ​វិធី​បំបែក​លេខ​កូដ​លើ​ iPhone ដោយ​​មិន​ត្រូវ​ការ​ការ​សហការ​ពី​ Apple ឡើយ។

 

ក្រោយ​មក​ទៀត​​គេ​ក៏​ដឹង​ថា​ភ្នាក់ងារ​ FBI គឺ​បាន​សុំ​ជំនួយ​ពី​​ខាង​​ក្រុម​​ហ៊ុន Cellebrite ​​របស់​​​ប្រទេស​អ៊ីស្រាអែល​ ដែល​ជា​ក្រុមហ៊ុន​​មួយ​មាន​ផ្ដល់​សេវា​កម្ម​បំបែក​ប្រព័ន្ធ​ការពារ​ទូរសព្ទ​ ទៅ​ដល់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ទាំង​ឡាយ។ យ៉ាង​ណា​ក្ដី​​ខាង​ FBI មិន​បាន​បង្ហើប​ឲ្យ​ដឹង​អំពី​វិធីសាស្ត្រ​ដែល​​គេ​ប្រើ​ដើម្បី​​យក​ទិន្នន័យ​ពី​ iPhone នោះ​ឡើយ​ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​យក​បាន។

 

​​​​​​​​​​​​​គួរ​រំឭក​ថា​កន្លង​មក​​​ដែល​ក្រុមហ៊ុន​ Apple ជំទាស់​មិន​ព្រម​ជួយ​ភ្នាក់ងារ​ FBI ​បំបែក​កូដ​ទូរសព្ទ​ iPhone 5c ក៏​ដោយ​សារ​ការ​លូក​ដៃ​ជួយ​ក្នុង​រឿង​ក្ដី​នេះ​អាច​បង្ក​​ជា​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងន់​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​លើ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​ ហើយ​វា​ប្រៀប​​ដូច​ជា​ទម្លាយ​ចោល​​នូវ​ប្រព័ន្ធ​ការពារ​ដ៏​រឹង​មាំ​ដែល​វិស្វករ​របស់​ខ្លួន​បាន​ចំណាយ​ពេល​បង្កើត​ឡើង​អស់​​រាប់​ទសវត្ស​មក​ហើយ៕ ​​​ ​​

ចុច​អាន៖ CEO Google គាំទ្រ​គំនិត​ក្រុមហ៊ុន​​ Apple ដែល​ជំទាស់​នឹង​ការ​ទាមទារ​របស់​ FBI

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ MacRumours​​​​​​​​​​​

អត្ថបទពេញនិយម
អត្ថបទថ្មី