CEO Google គាំទ្រគំនិតក្រុមហ៊ុន Apple ដែលជំទាស់នឹងការទាមទាររបស់ FBI
- 2016-02-19 16:04:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CEO Google គាំទ្រគំនិតក្រុមហ៊ុន Apple ដែលជំទាស់នឹងការទាមទាររបស់ FBI
ចន្លោះមិនឃើញ
កាលពីថ្មីៗនេះតុលាការសហរដ្ឋអាមេរិកបានចេញដីកាបង្កាប់ឲ្យក្រុមហ៊ុន Apple សហការជាមួយ FBI ដើម្បីដោះលេខកូដសម្ងាត់លើ iPhone របស់ភេរវជនក្នុងព្រឹត្តិការណ៍វាយប្រហារមួយក្រោយពី FBI មិនអាចបំបែកកូដនោះបាន។
ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានច្រានចោលនូវការស្នើសុំនេះដោយលើកឡើងថាការលូកដៃជួយក្នុងរឿងក្ដីនេះអាចបង្កជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងន់មួយដែលមិនធ្លាប់មានពីមុនមក។ លោកបន្ថែមទៀតថាវាប្រៀបដូចជាការទម្លាយចោលនូវប្រព័ន្ធការពារដ៏រឹងមាំដែលវិស្វកររបស់ខ្លួនបានចំណាយពេលបង្កើតឡើងអស់រាប់ទសវត្សមកហើយ។
ដោយឡែកខាងលោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google ឯណោះវិញក៏បានបញ្ចេញយោបល់លើគណនី Twitter របស់លោកតាមរយៈ Tweet ចំនួនប្រាំដែលបង្ហាញពីការគាំទ្រលើការសម្រេចចិត្តរបស់នាយកប្រតិបត្តិក្រុមហ៊ុន Apple ដោយឈរលើគោលជំហរគិតគូរពីសុវត្ថិភាពអ្នកប្រើប្រាស់ជាចម្បង៕
ចុចអាន៖ iPhone មានប្រព័ន្ធសុវត្ថិភាពខ្ពស់ សូម្បីតែ FBI ក៏មិនអាចបំបែកបាន
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ PhoneArena