iPhone មានប្រព័ន្ធសុវត្ថិភាពខ្ពស់ សូម្បីតែ FBI ក៏មិនអាចបំបែកបាន
- 2016-02-18 16:31:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone មានប្រព័ន្ធសុវត្ថិភាពខ្ពស់ សូម្បីតែ FBI ក៏មិនអាចបំបែកបាន
ចន្លោះមិនឃើញ
ក្រោយពេលមានព្រឹត្តិការណ៍វាយប្រហារមួយកើតឡើងនៅរដ្ឋកាលីហ្វូញ៉ា តុលាការសហរដ្ឋអាមេរិកបានចេញដីកាបង្កាប់ឲ្យក្រុមហ៊ុន Apple សហការជាមួយ FBI ក្នុងការដោះលេខកូដសម្ងាត់ដែលមានលើ iPhone របស់ភេរវជន ក្រោយពី FBI មិនអាចបំបែកលេខកូដនោះបាន។
ប៉ុន្តែការស្នើនេះត្រូវបានលោក Tim Cook នាយកប្រតិបត្តិ Apple ច្រានចោល ដែលលោកលើកឡើងថានេះគឺប៉ះពាល់ដល់សិទ្ធ និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ Cook បានបន្តទៀតថានេះមិនមែនជាបញ្ហាតូចទេ ហើយប្រសិនបើ Apple ជួយ FBI បំបែកលេខសម្ងាត់នោះវាហាក់ដូចជា Apple បានជួយឲ្យ FBI អាចបំបែកនូវប្រព័ន្ធសុវត្ថិភាពរបស់ iPhone នៅលើពិភពលោកដូច្នេះដែរ។
ចំពោះមូលហេតុដែល FBI មិនអាចបំបែកប្រព័ន្ធសុវត្ថិភាពរបស់ iPhone ព្រោះប្រព័ន្ធសុវត្ថិភាពរបស់វាគឺជាទម្រង់ encrypted ភ្ជាប់ជាមួយនឹង Hardware របស់ iPhone តែម្ដង។ ជាមួយគ្នានេះនូវពេលដែលបញ្ចូលលេខសម្ងាត់ខុសពីមួយលើកទៅមួយលើកប្រព័ន្ធនេះនឹងពន្យារពេលនៃដំណើរការបញ្ចូលលេខសម្ងាត់លើកក្រោយ ហើយវានឹងលុបនូវទិន្នន័យទាំងអស់ដែលមានក្នុង iPhone នៅពេលមានការបញ្ចូលលេខសម្ងាត់ខុសច្រើនដង។ គូសបញ្ជាក់ផងដែរថា ខាង FBI បានប្រើវិធីសាស្ត្រ brute-force attack (បង្វិលលេខស្វ័យប្រវត្តិ) ដែល FBI តែងតែប្រើក៏មិនអាចបំបែកលេខសម្ងាត់នោះបានដែរ។ FBI ក៏ធ្លាប់សាកល្បង Update Firmware របស់ iPhone នោះផងដែរតែមិនអាចធ្វើទៅបាន ព្រោះលេខកូដសម្ងាត់សម្រាប់ Update នោះមានតែ Apple ទេទើបមាន៕