J.Lo បានលុយប៉ុន្មាន ពេលចម្រៀងក្នុងមង្គលការកូនសេដ្ឋីដែលចំណាយអស់១ពាន់លានដុល្លារ?
- 2016-04-03 16:39:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
J.Lo បានលុយប៉ុន្មាន ពេលចម្រៀងក្នុងមង្គលការកូនសេដ្ឋីដែលចំណាយអស់១ពាន់លានដុល្លារ?
ចន្លោះមិនឃើញ
តារាចម្រៀងជើងចាស់ Jennifer Lopez អាចទទួលបានកាដូជាប្រាក់១លានដុល្លារអាមេរិកសម្រាប់សម្ដែងមិនដល់១ម៉ោងផងក្នុងពិធីមង្គលការលោក Said Gutseriev កូនប្រុសរបស់មហាសេដ្ឋី Mikhail Gutseriev និងនាង Khadija Uzhakhovs កាលពីពេលថ្មីៗ។ យោងតាម etonline។
លោក Said Gutseriev ជាកូនកំលោះ និងនាង Khadija Uzhakhovs ជាកូនក្រមុំបានកាន់ដៃគ្នារៀបការនៅភោជនីយដ្ឋាន Safisa Restaurant ទីក្រុងមូស្គូ ប្រទេសរុស្សីដែលមានភ្ញៀវចូលរួមប្រមាណ៦០០នាក់។ តារាចម្រៀងល្បីៗ Jennifer Lopez, Enrique Iglesias និង Sting ត្រូវបានលោកមហាសេដ្ឋី Mikhail Gutseriev អញ្ជើញមកសម្ដែង ដើម្បីបង្កើនភាពរីករាយ។
សម្រាប់តារាទាំង៣ មានតែ Jennifer ម្នាក់គត់ដែលគេទម្លាយទឹកប្រាក់ដែលទទួលបានក្នុងពិធីមង្គលការនោះ។ ចំពោះលុយដែលចំណាយលើមង្គលការគឺឪពុកខាងប្រុសលោមហាសេដ្ឋីរុស្សី Mikhail Gutseriev ជាអ្នករ៉ាប់រងទាំងអស់៕
កូនក្រមុំ