ផលិតកម្មចម្រៀងថ្មីមួយបង្កើតនៅតំបន់ជាយដែន
- 2016-04-07 23:36:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតកម្មចម្រៀងថ្មីមួយបង្កើតនៅតំបន់ជាយដែន
ចន្លោះមិនឃើញ
ផលិតកម្មចម្រៀងថ្មីមួយត្រៀមបង្កើតនៅក្រុងប៉ោយប៉ែត ដើម្បីផ្ដល់ឱកាសដល់យុវវ័យនៅតាមតំបន់ជាយដែនបានបញ្ចេញសមត្ថភាពរបស់ពួកគេ។
ផលិតកម្មថ្មីនេះមានឈ្មោះថា"ម៉ាយម្ញូហ្ស៊ីក" ។ ហើយបើតាម ឌីជេអាចារ្យធំ អ្នកគ្រប់គ្រងផលិតកម្មបាននិយាយថា លោកមានឆន្ទៈផលិតបទចម្រៀង Original Song ជាដាច់ខាត និងជំរុញការផលិតបទចម្រៀងថ្មីសម្រាប់អ្នកជំនាន់ក្រោយ។ លោកចង់ចូលរួមចំណែកលើកស្ទួយចម្រៀងសម័យ និងរួមបញ្ចូលចម្រៀងសហសម័យផងដែរ។
“ខ្ញុំក៏មានថ្នាក់សិល្បៈចម្រុះបង្រៀនក្មេងញៀនថ្នាំ អនាថា ក្រីក្រ ដោយមិនយកកម្រៃ និងលើកទឹកចិត្តឱ្យក្មេងទាំងនោះដើរលើផ្លូវត្រូវវិញ ដោយចាប់អាជីពសិល្បៈសម្រាប់ជីវិត"។ អាចារ្យធំ ថ្លែងមកកាន់ Sabay។ លោកបន្តថា ផលិតកម្មរបស់លោកមានបង្រៀនជំនាញបទភ្លេង, សម្ដែង និងឌីជេ ជាដើម ដែលមានធនធានគ្រប់គ្រាន់ទាំងសម្ភារៈ និងអ្នកជំនាញផ្នែកសិល្បៈបណ្ដុះបណ្ដាល។
ទោះបីជាយ៉ាងណា អ្នកគ្រប់គ្រងមានប្រភពខេត្តស្វាយរៀងរូបនេះបន្តថា ជំហានដំបូងផលិតកម្ម មានការប្រលងចម្រៀងមួយឈ្មោះថា"សំនៀងជាយដែន" នៅថ្ងៃទី៩ ខែមេសា ២០១៦ខាងមុខ ដើម្បីស្វែងរកអ្នកមានសមត្ថភាព និងក្លាយជាតារាចម្រៀងប្រចាំផលិតកម្មតែម្ដង៕
អត្ថបទ៖ សំ ជំនាញ