ហេង សៅឌី ​ឈ្នះ​ ស្តេច​អុក ឈាវ បូរ៉ា ​បាន ​ជា​សំណាង​ច្រើន​ជាង​សមត្ថភាព

  • 2016-04-09 18:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេង សៅឌី ​បាន​ទទួល​ស្គាល់​ថា​រូប​គេ​អាច​យក​ឈ្នះស្តេច​អុក ឈាវ បូរ៉ា ​បាន គឺ​ដោយសារ​តែ​សំណាង​ជា​អ្នក​ផ្ដល់​ឱ្យ ច្រើន​ជាង​បច្ចេកទេស​ផ្ទាល់​ខ្លួន ព្រោះ​រូបគេ​ដឹង​ថា​សមត្ថភាព​នៅ​ខ្សោយ​ជាង​ស្ដេច​អុក​ឆ្នាំ​ចាស់​ឆ្ងាយ​ណាស់។

 

 

សៅ​ឌី ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ជើង​ខ្លាំង ឈាវ បូរ៉ា ​បាន​ក្នុង​វគ្គ​១៦​នាក់​ចុង​ក្រោយ ដើម្បី​បាន​កៅអី​ទៅ​វគ្គ​៨​នាក់​ចុង​ក្រោយ​ដណ្ដើម​យក​ពាន​រង្វាន់​ស្ដេច​អុក​ឆ្នាំ​២០១៦ ​នៅ​ខេត្ត​សៀមរាប។ ត្បិតតែ​មាន​គេ​ស្ងើចសរសើរ​ច្រើន​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​យុវជន សៅឌី ​ព្រម​ទទួល​ស្គាល់​ថា​ជ័យជម្នះ​របស់​គេ​នេះ គឺ​ដោយសារ​តែ​លេង​ដោយ​ប្រើ​ថេរវេលា​ប៉ុណ្ណោះ ដែល​នេះ​មាន​ន័យ​ថា​បច្ចេកទេស​របស់​គេ​មិន​ទាន់​ដល់ ឈាវ បូរ៉ា ​នៅ​ឡើយ​ទេ។

 

“ខ្ញុំ​ចេះ​លេង​អុក​នេះ​៧​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បើ​និយាយ​ពី​បច្ចេកទេស​វិញ ខ្ញុំ​នៅ​ចាញ់ បូរ៉ា ​នៅ​ឡើយ​ទេ។ គាត់​មាន​ក្បាច់​ច្រើន ប៉ុន្តែ​ដោយសារ​តែ​ភ្លាត់​តិចតួច​ទើប​បណ្ដាល​ឱ្យ​ខ្ញុំ​មាន​ឱកាស​ដណ្ដើម​យក​ជ័យជម្នះ​បាន។ លេង​អុក​តែងតែ​អីចឹង មិន​ប្រាកដ​ថា​អ្នក​ខ្លាំង​បាន​រហូត​នោះ​ទេ”។ សម្ដី ហេង សៅឌី។

 

 

កីឡាករ​ដែល​ធ្លាប់​ចូល​ប្រកួត​ស្ដេច​អុក​បាន​២​ដង​ទាំង​ឆ្នាំ​នេះ ​បាន​បន្ដ​ទៀត​ថា​រូប​គេ​នឹង​ប្រឹងប្រែង​ស្រាវជ្រាវ​បន្ថែម​ថែម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​ទៅ​សៀមរាប​នេះ ដើម្បី​ឱ្យ​មាន​ក្បួន​ច្រើន​ប្រកួត​ជាមួយ​រាម​ច្បង​ដទៃ​ទៀត ដណ្ដើម​យក​ពាន​រង្វាន់​ស្ដេច​អុក​ឆ្នាំ​២០១៦ ៕

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទថ្មី