ភស្តុតាង​ថ្មី​មួយ​បញ្ជាក់​ថា​ Note 6 ពិត​ជា​មាន​ RAM 6GB និង​មិន​ជ្រាប​ទឹក​ថែម​ទៀត

  • 2016-04-18 15:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ថ្មីៗ​នេះ​មាន​ជន​អនាមិក​មួយ​រូប​ដែល​អះអាង​ថា​ខ្លួន​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ Samsung បាន​ផ្ញើ​រូប​មួយ​សន្លឹក​ទៅ​កាន់​វិបសាយ​ Phone Arena ដែល​រូប​នោះ​មាន​បង្ហាញ​ព័ត៌មាន​ខ្លះៗ​ពី​ Galaxy Note 6។

 

 

យោង​តាម​រូបភាព​បាន​បង្ហាញ​ថា​ Galaxy Note 6 នឹង​មាន​លេខ​ម៉ូដែល​ SM-N930 ដោយ​មាន​អេក្រង់​ទំហំ​ ៥,៧៧​អ៊ីញ ជា​មួយ​ Resolution កម្រិត​ 1440x2560 QuadHD។ មិន​តែ​ប៉ុណ្ណោះ​វា​មាន​បំពាក់​ RAM ទំហំ​ដល់​ទៅ​ 6GB រួម​ទាំង​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ​ 32GB ផង​ដែរ។

 

 

តាម​ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា​ Note 6 នឹង​មាន​ការ​រចនា​រូបរាង​ស្រដៀង​ទៅ​នឹង​ Galaxy S7 និង​ Galaxy Note 5 ដោយ​មាន​កម្រាស់​រាង​ក្រាស់​ជាង​មុន​បន្តិច។ ចំពោះ​​បន្ទះ​ Chip វិញ​គឺ​មាន​បំពាក់​ដោយ​ Samsung Exynos 8890 SoC ព្រម​ទាំង​មាន​ថាមពល​ថ្ម​កម្រិត​ 3700mAh។

 

ចំណុច​ពិសេស​មួយ​របស់​ Note 6 ​គឺ​​ថា​វា​នឹង​ជា​ត្រកូល​ Galaxy Note ដំបូង​គេ​ដែល​នឹង​មាន​បំពាក់​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​ IP68។ គួរ​បញ្ជាក់​ថា​ត្រកូល​ Note ជំនាន់​ចុង​ក្រោយ​នេះ​ អាច​នឹង​បង្ហាញ​ខ្លួន​នា​ពាក់​កណ្ដាល​ខែ​កក្កដា​ខាង​មុខ​ នេះ​បើ​យោង​តាម​ពាក្យ​ចចាមអារ៉ាម​បាន​ផ្សព្វ​ផ្សាយ​កន្លង​មក៕

 

ចុច​អាន៖ កម្មវិធី​ទូរសព្ទ​​​ល្អៗ​ដែល​ក្រុមហ៊ុន​ Apple យល់​ថា​គ្រប់​គ្នា​គួរ​ដំឡើង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena​​​​​​​​

អត្ថបទថ្មី