រស់ សំអឿន​ និង​ភរិយា​ទិញ​ផ្ទះ​តម្លៃ​ជិត​៧​ម៉ឺន​ដុល្លារ តាម​រយៈ​បង់​រំសល់

  • 2016-04-26 22:43:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ការពារ​ រស់​ សំអឿន របស់​ក្លឹប​បឹងកេត​អង្គរ​ និង​ភរិយា​​បាន​សម្រេចទិញ​​​ផ្ទះ​មួយ​ល្វែង​​នៅ​​ម្តុំ​​វត្ត​សន្សំ​កុសល​​ដែល​មាន​តម្លៃ​ជិត​៧០០០០​ដុល្លារ​អាមេរិក(៧ម៉ឺន​ដុល្លារ)។

 

 

ភរិយា​របស់​ រស់ សំអឿន​ ​គឺ​​អ្នក​ស្រី​ យូ បូណ៌មី ​បាន​ប្រាប់​ Sabay ថា ​ផ្ទះ​ដែល​នាង​ និង​​ប្តី​បាន​​សម្រេច​ទិញ​នេះ​​មិន​មែន​ជា​បុរី​ទេ។ ​ទំហំ​ផ្ទះ​គឺ​​៤.៥​ម៉ែត្រ×​១១​ម៉ែត្រ​ ហើយ​មាន​​ដី​ខាង​មុខ​ផ្ទះ​២​ម៉ែត្រ​ និង​​ក្រោយ​១​ម៉ែត្រ​ដែល​មាន​បន្ទប់​គេង​​៤​ និង​បន្ទប់​ទឹក​៣​​នៅ​ម្តុំ​វត្ត​សន្សំ​កុសល។ ​ផ្ទះ​នេះ​​មាន​​តម្លៃ​ជិត​៧០០០០​ដុល្លារ​អាមេរិក។

 

ទោះ​បី​ជា​យ៉ាង​ណា ភរិយា​របស់​កីឡាករ​ជម្រើស​ជាតិ​ និង​បឹងកេត​អង្គរ​រូប​នេះ​បាន​​បញ្ជាក់​ថា ពួក​នាង​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​បង់​តម្លៃ​ផ្តាច់​ទាំង​អស់​ទេ​​គឺ​​​បង់​រំលស់​ប្រចាំ​ខែ​តាម​ធនាគារ។

 

ផ្ទះ​ថ្មី​នេះ​​នឹង​ត្រូវ​បាន​កសាង​រួច​រាល់​​ប្រហែល​ជា​​៤​សប្តាហ៍​ទៀត។ បន្ទាប់​ពី​ផ្ទះ​ថ្មី​នេះ​រួច​រាល់​ យូ បូណ៌មី​​ និង​រស់​ សំអឿន​​ ​ដែល​​​​​បាន​រៀប​មង្គល​ការកាល​ពី​រាត្រី​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ នឹង​មក​រស់​នៅ​ផ្ទះ​ថ្មី​តែ​ម្តង៕

 

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​ រូបថត៖ យូ បូណ៌មី​