មើលឈុតរដូវកាលថ្មី របស់ក្រុម Chelsea ស្អាតឬអត់?
- 2016-05-05 20:37:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលឈុតរដូវកាលថ្មី របស់ក្រុម Chelsea ស្អាតឬអត់?
ចន្លោះមិនឃើញ
ក្លឹប Chelsea បានបង្ហាញឯកសណ្ឋានក្នុងដី Adidas ថ្មី សម្រាប់ពាក់នៅរដូវកាលក្រោយ ២០១៦-១៧ កាលពីថ្ងៃពុធម្សិលមិញ។
អាវក្នុងដីថ្មីនេះ រចនាម៉ូដឡើងដោយមានកប្លែកថ្មីរាងអក្សរ V និងមានឈ្មោះក្រុមហ៊ុនជប៉ុន ដែលជាដៃគូសហការ Yokohama Tyres នៅពីមុខដដែល។ រីឯស្នាមឆ្នូត៣នៅផ្នែកលើស្មា គ្មានទៀតទេ ខណៈដែលសាច់ក្រណាត់របស់វា មានរូបតោផូសឡើង។ ចំណែកឯ អាវរបស់អ្នកចាំទីគឺ មានពណ៌លឿង។
ឈុតថ្មីនេះ នឹងពាក់នៅរដូវកាលក្រោយ ក្រោមការដឹកនាំដោយអ្នកចាត់ការថ្មីសញ្ជាតិអ៊ីតាលី Antonio Conte។ ប៉ុន្តែក្រុម Chelsea គ្រោងនឹងពាក់ឯកសណ្ឋានថ្មីនេះ នៅកីឡដ្ឋាន Stamford Bridge ពេលពួកគេប៉ះក្រុមជើងឯកថ្មី Leicester City នៅប្រកួត Premier League លើកចុងក្រោយរដូវកាលនេះ នាថ្ងៃទី១៥ ខែឧសភា ដើម្បីបង្ហាញដល់អ្នកគាំទ្រក្រុមតោខៀវ ឲ្យបានឃើញជាមុន៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail