Liverpool ចេញឈុតរដូវកាលថ្មីហើយ ស្អាតឬអត់?
- 2016-05-10 15:09:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool ចេញឈុតរដូវកាលថ្មីហើយ ស្អាតឬអត់?
ចន្លោះមិនឃើញ
ក្លឹបហង្សក្រហម Liverpool បានចេញឯកសណ្ឋានក្នុងដីថ្មី ពណ៌ក្រហមដដែល សម្រាប់រដូវកាល២០១៦-១៧ កាលពីយប់មិញ។
កីឡាករ Liverpool បង្ហាញឯកសណ្ឋានចំពោះមុខអ្នកគាំទ្រ
ប្រធានក្រុម Jordan Henderson, តារាឆ្នើម Philippe Coutinho, អ្នកចាំទី Simon Mignolet និងខ្សែការពារ Jon Flanagan រួមទាំងកីឡាការិនី Gemma Bonner និង Natasha Harding បានធ្វើជាតារាម៉ូដែលបង្ហាញឈុតថ្មីនេះ។
ការរចនាម៉ូដមិនខុសគ្នាពីមុនប៉ុន្មានទេ ដោយខុសត្រង់ក មានរាងមូលតែមានឡេវមួយ។ រីឯឡូហ្គោក្រុមហ៊ុន New Balance, ដៃគូសហការ Standard Chartered និងឡូហ្គោក្រុម LFC រួមទាំងរូបហង្ស មានពណ៌លឿងទាំងអស់ ខណៈដែលឯកសណ្ឋានអ្នកចាំទី មានពណ៌បៃតង ស្មាពណ៌ខ្មៅ៕
Coutinho បង្ហាញឈុតថ្មីក្រុម Liverpool រដូវកាល២០១៦-១៧
ឈុតចាស់ក្រុម Liverpool (រដូវកាលនេះ)
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail