4Minute ប្រកាស​រំសាយ​ក្រុម ក្រោយ​នៅ​ជាមួយ​គ្នា​៧​​ឆ្នាំ

  • 2016-06-13 16:02:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិច្ចសន្យា​រវាង​ក្រុម​ចម្រៀង 4Minuteនិង ផលិតកម្ម​ Cube នឹង​ត្រូវ​បញ្ចប់​ក្នុង​​ខែ​នេះ ប៉ុន្តែ​បន្ទាប់​ពី​គិត​អស់​ជា​ច្រើន​ខែ ពេល​នេះ 4Minuteបាន​សម្រេចចិត្ត​បំបែក​ក្រុម​ជា​ផ្លូវការ​តែ​ម្ដង។

 

​ យ៉ាងណាក្ដី​ សមាជិក HyunA នៅ​តែ​បន្តកិច្ច​សន្យា​ជាមួយ​ផលិកម្ម Cube ខណៈដែល​សមាជិក​ផ្សេង​ទៀត​កំពុង​ពិភាក្សា​ចុះ​កិច្ចសន្យា​ថ្មី​ជាមួយ​ផលិតកម្ម ហើយ​អ្នក​ខ្លះ​កំពុង​រក​ទ្រនំ​ថ្មី។

 

បើ​តាម​ប្រភព​ផ្ទៃក្នុង​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​៖​"​សមាជិក​ទាំងអស់​មាន​អនាគត​មួយ​ផ្សេងគ្នា​នៅ​ក្នុងចិត្ត ដូច​ជា​ធ្វើ​តារា​ចម្រៀង​ឬ​សម្ដែង។ បន្ទាប់​ពិចារណា​ជា​ច្រើន​ខែ ពួក​គេ​បាន​សម្រេច​ចិត្ត​បែប​នេះ ដោយ​សារ​​ពិបាក​ថែរក្សា​ក្រុម​ឲ្យ​ទៅមុខបន្ត"។

 

ពាក​ព័ន្ធ​រឿង​នេះ​ផលិតកម្ម​ Cube ក៏​បាន​ចេញ​មក​បញ្ជាក់​ផង​ដែរ​ថា មាន​តែ HyunA ម្នាក់​គត់​ដែល​បន្ត​នៅ​ជាមួយ​ផលិតកម្ម ឯ​សមាជិក​ផ្សេង​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​អាច​នឹង​នៅ​បន្ត​ឬ​ចាកចេញ។ តែ​អ្វី​ដែល​ច្បាស់​ក្រុម​មច្រៀង 4Minute បាន​បំបែក​ក្រុម​ជា​ផ្លូវការ​ ក្រោយ​បង្កើត​បាន​៧​ឆ្នាំ។

 

 

4Minute បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ឆ្នាំ​២០០៩ ដោយ​ចេញ​ជាមួយ​បទ “Hot Issue”។ អាល់ប៊ុម​ដំបូង​របស់​ពួក​គេ​ចំណងជើង​ថា “Musik” ហើយ​បទ​ល្បី​របស់​ក្រុម​នេះ​មាន​ដូច​ជា HuH,” “I My Me Mine,” “Heart to Heart,” “Mirror Mirror,” “Volume Up,” “What’s Your Name?,” ជាដើម៕

 

ចុចអាន៖HyunA សិចស៊ី​កប់​គ្រប់​ប៉ុស្តិ៍​ក្នុង​ទស្សនាវដ្ដី​ SURE លេខ​ថ្មី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  allkpop

អត្ថបទពេញនិយម