Adam Levine ជួយ​ចេញ​លុយ​​​​ធ្វើ​​​បុណ្យសព​របស់​​​​​ Christina Grimmie ទាំង​​ស្រុង​

  • 2016-06-14 16:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​កាយវិការ​ដ៏​ល្អ​មួយ តារា​ចម្រៀង Adam Levineនឹង​ចំណាយ​ថវិកា​ទាំង​ស្រុង​ សម្រាប់ធ្វើ​បុណ្យ​ឲ្យ​ Christina Grimmie អតីត​បេក្ខនារី The Voice ដែល​ត្រូវ​គេ​បាញ់​សម្លាប់។ នេះ​បើ​តាម​បង​ប្រុស​របស់ Christina ​លោក Marcus បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook កាល​ពី​ថ្ងៃ​អាទិត្យ។

 

 

​ Adam សមាជិក​ច្រៀង​ក្នុង​ក្រុម Maroon 5 ធ្លាប់​ធ្វើ​ជា​គ្រូ​បង្វឹក​និង​ជួយ​ Christina ​បាន​លេខ​៣​ កាល​​ចូល​ប្រឡង​​ក្នុង​កម្មវិធី The Voice​ឆ្នាំ ២០១៤ រដូវ​កាល​ទី​៦។ កាល​ពី​ថ្ងៃ​ សុក្រ ត្រូវ​នឹង​ថ្ងៃ​ទី ១០ ខែ មិថុនា Christina ​ត្រូវ​ជន​ដៃដល់​ម្នាក់​​ឈ្មោះ  Kevin James Loibl បាញ់​សម្លាប់ នា​ពេល​ប្រគំតន្ត្រី​។

 

“​ខ្ញុំ​​បាន​ដឹង​នៅ​ព្រឹក​នេះ​ថា Adam Levine បាន​ទូរសព្ទ​​មក​ម្ដាយ​របស់​ខ្ញុំ ហើយ​បាន​និយាយ​ថា គេ​នឹង​ជួយ​ចេញ​​ប្រាក់​ក្នុង​ការ​ធ្វើ​បុណ្យ​សព​​​ប្អូន​ស្រី​និង​​ថ្លៃ​យន្តហោះ​ទាំង​អស់ ​ខ្ញុំ​ពិត​ជា​​រំភើប​ណាស់"។ នេះ​​ជា​សារ​ដែល Marcus បង្ហោះ​លើ Facebook៕

 

ចុចអាន៖Selena Gomez ស្រក់​ទឹក​ភ្នែកពេល​​រំឭកអ​នុស្សាវរីយ៍​​ជាមួយ Christina Grimmie

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ usmagazine

អត្ថបទថ្មី