អតីត​បេក្ខភាព The voice ជុំ សម្ផស្ស និពន្ធ​ចម្រៀង​រៀបរាប់​ពីជីវិតពិត​របស់​ខ្លួន

  • 2016-06-24 17:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​បេក្ខភាព The Voice Cambodia រដូវ​ការ​ទី ២ លោក ជុំ សម្ផស្ស បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ លោក​បាន​និពន្ធ​ចម្រៀង​មួយ​បទ ដែល​បាន​រៀបរាប់​ពី​ជីវិត​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ​នៅ​ក្នុង​ជីវិត​ដោយ​ខ្លួន​ឯង​តាំងពី​អាយុ ១៥ ឆ្នាំ​មក​ម្ល៉េះ។

 

 

សម្ផស្ស ហៅ ចេស្តា បាន​រៀបរាប់​ប្រាប់ Sabay បន្ត​ថា ​​បទ "ជីវិត​អ្នក​ចម្រៀង”  លោក​បាន​បញ្ចូល​សាច់​រឿង​ខ្លួន​​ទៅ​ក្នុង​ចម្រៀង​ទាំងអស់។ " តាំងពី​ឪពុក​ម្ដាយ​បែកបាក់​គ្នា​មក​ខ្ញុំ​បាន​ចាកចេញ​ទៅ​រស់នៅ​ក្រៅ​ផ្ទះ ដើរ​លក់​កាសែត​ចម្រៀង ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវិត និង​ការ​រៀន​សូត្រ​របស់​ខ្លួន។”

 

លោក​ក៏​បាន​រៀបរាប់​ពី​ជីវិត​ផ្ទាល់​ខ្លួន​បន្ត​ថា ​ព្រោះ​តែ​ជីវភាព​មិន​សូវ​ជា​ធូរធារ​ដូច​គេ​ទើប​បង្ខំ​ឲ្យ​លោក​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី ១២ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ហើយ​ដើរ​ច្រៀង​តាម​ភោជនីយដ្ឋាន និង​តាមកម្មវិធី​ផ្សេង​ៗ​ទៀត។

 

ម្ចាស់​បទ "ម៉ែ​ក្មេក​ចង់​បាន​កូន​ប្រសា​បារាំង" បាន​បញ្ជក់​ផង​ដែរ​ថា​ចម្រៀង​មួយ​បទ​ខាង​ក្រោម​នេះ​មិន​មែន​ជា Original ទេ តែ​នេះ​ជា​ជំហាន​ដំបូង និង​ប្រើ​ពេល​និពន្ធ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ "ត្បិត​តែ​វា​មិនមែន​ជា Original Song តែ​ចម្រៀង​លើក​ក្រោយ​ៗ​ខ្ញុំ​នឹង​ធ្វើ​ជា Original វិញ​ម្ដង ”

 

តារា​វ័យ ២៨ ខាង​លើ​ក៏​បាន​ប្រាប់​ដែរ​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​មុន​លោក​បាន​ចុះ​កុងត្រា​ជា​ច្រៀង​ក្នុង​ផលិតកម្ម​ចម្រៀង​ក្នុង​ស្រុក​មួយ ហើយ​ផុត​កុង​ត្រា​ទើប​ទៅ​ដាក់​ពាក្យ​ប្រឡង  The Voice Cambodia រដូវ​ការ​ទី ២ តែ​ម្ដង​ និង​បាន​ក្លាយ​ជា​​កូន​ក្រុម Coach ឆន សុវណ្ណរាជ តែ​ធ្លាក់​ត្រឹម​វគ្គ Live Show សប្ដាហ៍​ទី ២៕

 

អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖Facebook

អត្ថបទពេញនិយម