តារា​កំប្លែង សង់ស៊ីស បង្ហាញ​ភាព​ប្រសើរ​ឡើង ពី​ជំងឺ​ត្បៀត​សរសៃ​ឈាម

  • 2016-07-23 17:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ជើង​ចាស់ សងស៊ីស បាន​បង្ហាញ​អាការ​ល្អ​ប្រសើរ​ពី​ជំងឺ ក្រោយ​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​កាល​ពី​ដើម​សប្ដាហ៍ បន្ទាប់​ពី​លោក​បាន​បង្ហាញ​អាការ​មិន​ស្រួល។

 

 

ក្រោយ​សម្រាក​ព្យាបាល​ប៉ុន្មាន​ថ្ងៃ តា សង់ស៊ីស បាន​អាការ​ធូរ​ស្បើយ​ជាង​មុន​ដោយ​អាច​ងើប​មក​លេង​ជាមួយ​ចៅ​ផង។ កញ្ញា សុន ស្រីពេជ្រ ជា​កូន​ស្រី បាន​បញ្ជាក់​នាង​មាន​ទឹក​ចិត្ត​រីករាយ​ក្រៃ​លែង ក្រោយ​លោក​ឪពុក​បាន​ធូរ​ស្បើយ​មួយ​កម្រិត​បើ​ទោះ​មិន​ទាន់​១០០%​ក៏​ដោយ។

 

កញ្ញា​ថ្លែង​ថា “ថ្ងៃ​នេះ​កូន​សប្បាយ​ចិត្ត​ណាស់​ដែល​ឃើញ​ពុក​ប្រលែង​លេង​ជាមួយ​ចៅ​បាន ពុក​ធូរ​បន្តិច​ហើយ កូន​ក៏​ធូរ​ចិត្ត​ក្រែល​ដែរ កូន​ស្រលាញ់​ពុក​ណាស់”។ នៅ​ព្រឹក​នេះ​ទៀត​សោត តារា​កំប្លែង​ខាង​លើ​នៅ​អាច​

 

តារា​កំប្លែង​ជើង​ចាស់ ​សង់​ស៊ីស ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក្រោយ​ពេល​លោក​មាន​អាការ ក្អួត​ចង្អោរ​រហូត​ដល់​វៀច​មាត់ ដែល​ជា​ការ​ធ្វើ​ទុក្ខ​នៃ​ជំងឺ​ត្បៀត​សរសៃ​ឈាម។ ប៉ុន្មាន​ថ្ងៃ​មក​នេះ ឃើញ​មាន​សិល្បករ​ចាស់​ថ្មី​ជា​ច្រើន បាន​ឆ្លៀត​ទៅ​សួរ​សុខ​ទុក្ខ​លោក​តា រួម​ទាំង​ចែក​រំលែក​ទឹកចិត្ត​មួយ​ចំនួន​ផង ក្នុង​នោះ​មាន​ដូច​ជា នាយ ឃ្លោក និង​អ៊ឹម ជីវ៉ា រួម​ទាំង​សិល្បករ​ជំនាន់​ក្រោយ​មួយ​ចំនួន​ទៀត ៕

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី