តួឯក​ស្រី​​ "ព្រះនាង​យេយេ" ទាំង​៣ជួបជុំ​គ្នា​ជា​ថ្មីក្នុង​មង្គលការ​ចៀវៃ ​ក្រោយ​លេង​រឿង ១៩​ឆ្នាំ

  • 2016-08-01 17:37:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​នៅ​នាទី​ចុង​ក្រោយ​របស់​តារា​សម្ដែង Zhao Wei បាន​ក្លាយ​ជា​ឱកាស​ដ៏​កម្រ​សម្រាប់​តួ​ឯក​ស្រី​របស់​រឿង "ព្រះនាង​យេយេ" បាន​ជុំ​គ្នា​សា​ជា​ថ្មី​ក្រោយ​សម្ដែង​ភាពយន្ត​នេះ​រួម​គ្នា​​ជិត ២០​ឆ្នាំ។

 

 

ពិធី​អាពាហ៍ពិពាហ៍​របស់​តារា​សម្ដែង​ស្រី Ruby Lin ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ថ្ងៃ​ទី ៣១​ខែ​កក្កដា​មុន​នេះ​នៅ​លើ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​ក្រោម​ការ​ចូល​រួម​របស់​ភ្ញៀវ​កិត្តិយស​១០០​រូប។ មុន​ពិធី​នេះ​ចាប់​ផ្ដើម អ្នក​គាំទ្រ​បាន​សម្ដែង​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ដោយ​សារ​ស្រី​ស្អាត​ទាំង​៣​របស់​រឿង "ព្រះ​នាង​យេយេ" មិន​អាច​ជុំ​គ្នា​បាន។

 

ភាគី​របស់​ Zhao Wei បាន​សុំ​ការ​អភ័យ​ទោស​ដោយ​រវល់​ពេក ដក​ឃ្លា​មិន​រួច។ យ៉ាងណាក៏ដោយ ល្ងាច​ថ្ងៃ​ទី ៣១​ខែ​កក្កដា ត្រចៀកកាំ​បាន​ប្រញាប់ប្រញាល់​ធ្វើ​ដំណើរ​ទៅ​កោះ​បាលី​ដើម្បី​អបអរ​ថ្ងៃ​មង្គល​របស់​បង​ប្អូន​ស្រី​ខ្លួន។

 

 

រយៈ​ពេល​១៩​ឆ្នាំ​បាន​កន្លង​ផុត​មក​ហើយ​ដែល​កំពូល​ខ្សែ​ភាពយន្ត​ភាគ "ព្រះនាង​យេយេ" បាន​ចាក់​ផ្សាយ​ជា​លើក​ដំបូង។ ហើយ​ក៏​រយៈ​ពេល​១៩​ឆ្នាំ​ដែរ ដែល​គេ​បាន​ឃើញ​តួ​ស្រី​ទាំង​៣​នេះ​មាន​មុខ​ក្នុង​កម្មវិធី​តែ​មួយ​ដោយ​ពោរពេញ​ទៅ​ដោយ​សុភមង្គល​បែប​នេះ។ វត្តមាន​របស់​កំពូល​តារា​សម្ដែង​ទាំង​៣​បាន​ពន្លត់​រាល់​ពាក្យ​ចចាមអារ៉ាម​ដែល​តែង​ចុះ​ផ្សាយ​ថា​ពួក​គេ​មិន​ចុះ​សម្រុង​នឹង​គ្នា។

 

ក្រោយ​ពេល​បាន​គយគន់​ទិដ្ឋភាព​ដ៏​រំភើប​មួយ​នេះ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ចិន​បាន​បន្សល់​មតិ​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​លើ​គេហទំព័រ Sina ដូច​ជា៖

-ខ្ញុំ​នៅ​ចាំ​បាន​ថា កាល​ពី​១៩​ឆ្នាំ​មុន លើក​ទី​១​ខ្ញុំ​បាន​មើល​រឿង "ព្រះនាង​យេយេ"។ នៅ​ពេល​នេះ ពួក​គេ​បាន​ជួប​គ្នា​សារ​ជា​ថ្មី ពិត​ជា​រំភើប​ខ្លាំង​ណាស់។ អ្នក​ទាំង​៣​ត្រូវ​តែ​មាន​សុភមង្គល​ណា។

-មិត្តភាព​ជា​និរន្ត គ្មាន​ថ្ងៃ​សាបសូន្យ។ Bingbing ហា នៅ​តែ​បង​ស្រី​ទៀត​ទេ។

-ធំ​ដឹង​ក្ដី​ឡើង​ជាមួយ​រឿង "ព្រះនាង​យេយេ" ឥលូវ​បាន​ក្លាយ​ជា​ម្ដាយ​គេ​បាត់​ហើយ។ ជូន​ពរ​ឲ្យ Ruby-Wallace ស្រលាញ់​គ្នា​ដល់​ចាស់​សក់​ស្កូវ។ ហើយ​សង្ឃឹម​ថា សេដ្ឋី Fan ឆាប់​ចូល​រោង​ការ នៅ​សល់​​តែ​ស្រី​ពៅ​ទៀត​ទេ៕

 

 
 
 
 
 
 
 

ចុចអាន៖Fan Bingbing ធាត់​ដល់​ថ្នាក់​ប្រេះ​ឡេវ ព័ត៌មាន​មាន​ផ្ទៃ​ពោះ​សាយភាយ​ជា​ថ្មី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing