ជា សុវណ្ណនរាហ៍ បង្ហាញខ្លួននៅតារាងបាល់ទាត់
- 2016-08-16 20:54:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជា សុវណ្ណនរាហ៍ បង្ហាញខ្លួននៅតារាងបាល់ទាត់
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះតារាសម្ដែងប្រុសរូបសង្ហា ជា សុវណ្ណនរាហ៍ បានបង្ហាញខ្លួននៅតារាងបាល់ទាត់មួយកន្លែង។
តាមរូបភាពបង្ហាញថាតួឯកប្រុសក្នុងរឿង "សួស្ដីលោកគ្រូកំលោះ” ទៅបានទៅតារាងបាល់ទាត់មួយកន្លែងម្ដុំស្តូបណតប្រីដ តែលោកមិនបានលេងបាល់ឡើយ គ្រាន់តែទៅអង្គុយដូចកំពុងរង់ចាំនរណាម្នាក់ប៉ុណ្ណោះ ដោយបានពាក់អាវយឺតពណ៌ទឹកក្រូចដៃខ្លី ស្លៀកខោវែងពណ៌គគីរ និងដៃជាប់កាន់ទូរសព្ទជាប់រហូត។
តាមការសាកសួរអ្នកដែលនៅក្នុងតារាងបាល់ ហ្គោលស្ពត បានឲ្យ Sabay ដឹងថាតួប្រុសក្នុង "អាបពាក់មួកសុវត្ថិភាពវគ្គ ២” ទៅទីនោះដើម្បីអបអរប្អូនប្រុសរបស់លោកទៅលេងកីឡាតែប៉ុណ្ណោះ។ កន្លងមកនៅលើបណ្ដាញសង្គម Facebook គេធ្លាប់ឃើញ ជា សុវណ្ណនរាហ៍ ក៏ធ្លាប់បានបង្ហាញពីសកម្មភាពលេងបាល់ជាហូរហែរដែរ៕
អត្ថបទ៖ទ្រី រ៉ាវី