អបអរសាទរ ! Adam Levine ក្លាយជាឪពុកគេហើយ
- 2016-09-23 21:17:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ ! Adam Levine ក្លាយជាឪពុកគេហើយ
ចន្លោះមិនឃើញ
តារាម៉ូដែល Behati Prinsloo ភរិយាសមាជិកក្រុមចម្រៀង The Maroon 5 Adam Levine ទើបតែសម្រាលបានកូនស្រីម្នាក់កាលពីថ្ងៃពុធ និងដាក់ឈ្មោះថា Dusty Rose Levine ។ នេះតាមការឲ្យដឹងពីសារព័ត៌មាន ET ។
តារាប្រុសវ័យ៣៧ឆ្នាំដែលជាគណៈកម្មការកម្មវិធីប្រឡងចម្រៀង The Voice ធ្លាប់បានប្រកាសកាលពីកាលពីខែមេសាថា ប្រពន្ធរបស់ខ្លួនមានទម្ងន់ និងនិយាយថា គេពិតជារីករាយណាស់ចំណោះដំណឹងដ៏ល្អនេះ។
“ខ្ញុំបានក្លាយជាឪពុករបស់គេហើយ។ យើងកើតមកដើម្បីក្លាយជាឪពុកម្ដាយរបស់គេ"។ Adam Levine និង Behati Prinsloo បានរៀបការជាមួយគ្នាកាលពីឆ្នាំ២០១៤ ហើយ Dusty Rose Levineគឺជាកូនស្រីដំបូងរបស់ពួកគេហើយ៕
ចុចអាន៖Adam Levine និងប្រពន្ធជួបគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីប្រកាសមានទម្ងន់ខែមុន
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ etonline