​ចំនួន​ក្របី​ថយ​ចុះ​ ​សេះ​កើន​​ឡើង​​ពេល​ភ្ជុំ​បិណ្ឌ​​នៅ​វិហារសួគ៌

  • 2016-10-04 16:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​បាន​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​បរិវេណ​ក្នុង​និង​ជុំវិញ​វត្ត​វិហារ​សួគ៌  កម្មវិធី​ បែប​ប្រពៃណី​បុរាណ​របស់​ប្រជា​ជន​ត​ពី​ដូនតា​ដែល​មាន​ការ​បំបោល​ក្របី​ សេះ​ កីឡា​បោក​ចំបាប់​ត្រូវ​បាន​ប្រារព្ធ​ឡើង​​យ៉ាង​សប្បាយ​រីករាយ។

 

 

ឆ្នាំ​នេះ​ក្របី​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន​ដោយ​ក្នុង​ឆ្នាំ​នេះ​ក្របី​ដែល​ត្រូវ​ប្រជា​ ជន​ក្នុង​ភូមិ​ប្រមូល​យក​មក​បំបោល​មាន​តែ​៦​ក្បាល​​ប៉ុណ្ណោះ​ស្មើ​នឹង​៣​គូ  ប៉ុន្តែ​ ចំនួន​សេះ​ឆ្នាំ​នេះ​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុន​ដែល​មាន​រហូត​២៤​គូ។ នេះ​បើ​ តាម​ការ​ប្រាប់​​ឲ្យ​ដឹង​ពី​លោក​ សំ សូភី​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កណ្តាល។

 

លោក​ប្រធាន​មន្ទីរ​រូប​នេះ​ប្រាប់​មូល​ហេតុ​ពី​ការ​ធ្លាក់​ចុះ​ចំនួន​ក្របី​នោះ​គឺ​បណ្តាល​មក​ពី​កត្តា​សេដ្ឋកិច្ច​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​មាន​ការ​កើន​ឡើង​ប្រជាជន​ភាគ​ច្រើន​ក្នុង​ភូមិ​បាន​ងាក​ទៅ​រក​ការ​រក​ស៊ី ​និង​ធ្វើ​ការ​ផ្សេង​ៗ​ក្រៅ​ពី​ការ​ចិញ្ចឹម​សត្វ​គោ​ ក្របី​នេះ​ទៅ​វិញ។

 

ទោះ​ជា​ការ​ធ្លាក់​ចុះ​នៃ​សត្វ​ក្របី​នេះ​កាន់​តែ​តិច​ទៅ​ៗ​យ៉ាង​ណា​ក្តី​ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ព្រម​ទាំង​ពុទ្ធបរិស័ទ​ដែល​ចូល​ចិត្ត​មក​ទស្សនា​កម្មវិធី​ បែប​ប្រពៃណី​មួយ​នេះ​នៅ​តែ​មាន​ច្រើន​ដូច​រាល់​ឆ្នាំ​ដដែល។

 

ការ​ប្រារព្ធ​ពិធី​បំបោល​ក្របី​ សេះ​ និង​បោក​ចំបាប់​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ អភិរក្ស​ ប្រពៃណី​វប្បធម៌​ រលឹក​នឹក​គុណ​ដល់​អ្នក​តា​ម្ចាស់​ស្រុក​ ​និង​ទាក់​ទាញ​ភ្ញៀវ​ ទេសចរ​ជាតិ​ និង​អន្តរជាតិ​មក​ទស្សនា​ភូមិ​ស្រុក​របស់​ខ្លួន៕

 

 

 

 

 

 

 

អត្ថបទ និងរូប៖ ឌីណា វឌ្ឍនៈ

អត្ថបទថ្មី