សុផា លីនដា ​បញ្ជាក់​ជា​ថ្មី ពី​​ទំនាក់​ទំនង​ជាមួយ នៅ​ ស៊ីនឿន​

  • 2016-10-07 14:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុផា លីនដា ​បាន​អះ​អាង​មក​កាន់​ Sabay ថា ទំនាក់​ទំង​រវាង​​នាង​ និង​លោក​ នៅ​ ស៊ីនឿន គ្មាន​អ្វី​លើស​ពី​មិត្ត​ភាព​ និង​គិត​ត្រឹម​តែ​​ជា​តា​រា​ចម្រៀង​រៀម​ច្បងប៉ុណ្ណោះ​។

 

 

“ចាស៎​​​​ បើ​និយាយ​ពី​​ទំនាក់​ទំនង​ខ្ញុំ​ជាមួយ​លោក នៅ​ ស៊ីនឿន គ្រាន់​តែ​ជា​ពាក្យ​ចចាម​រ៉ាម​ ពីសា​ព័ត៌ មាន​មួយទៅ​សា​ព័ត៌មាន​មួយ​ទៀត​ប៉ុណ្ណោះ​ មិន​មែន​ជា​ការ​ពិត​ទេ​បង​ នាង​ខ្ញុំ​ និង​គាត់​រាប់​អាន​គ្នា​ធម្មតា និង​ចាត់​ទុក​រូ​ប​គាត់​ជា​តារា​ចម្រៀង​រៀម​ច្បង​មួយ​រូប​ គ្មាន​អ្វី​លើស​ពី​ហ្នឹង​ទេ​ កុំ​យល់​ច្រឡំ​"។ កញ្ញា​ សុផា លីនដា ថ្លែង​។

 

តារា​ម៉ូ​ដែល​ខាង​លើ​បន្ត​ថា កា​យល់​ច្រឡំ​​កន្លង​មក ​ដោយ​សារ​តែ​​​ទង្វើ​​របស់​ខ្លួន​ និង​លោក នៅ ស៊ីនឿន​ មាន​ភាព​ស្និទ្ធ​​ស្នាល​​នឹង​គ្នា​ទើ​បធ្វើ​ឲ្យ​ទស្សនិកជន​ ​រួម​ទាំង​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​គិត​​ថា ទំនាក់​ទំនង​​​នាង​ និងតារា​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​រូប​នេះ​ ​​​​ជ្រាល​ជ្រៅ​លើស​​ពី​មិត្ត​ភ្តិ​ទៅ​ទៀត។

 

 

 

 

សុផា លីនដា បន្ថែម​ ទោះ​បី​ជា​មាន​ការ​ផ្គូរ​ផ្គង់​រូប​នាង​ និង​លោក​ នៅ​ ស៊ីនឿន ថា​ជា​គូដណ្តឹង​ និង​គ្នា​ក្តី​ តែ​សំរាប់​នាង​ផ្ទាល់​ គិតថា​​វា​ជា​រឿង​ធម្ម​តា​ ហើយ​ក៏​មិន​បាន​បាក់​ចិត្ត​ស្រឡាញ់​​គ្នា​ទៅ​វិញ​ទៅ​មក ​តាម​ការ​ចាប់​គូ​របស់​​អ្នក​សាព័ត៌មាន​នោះដែរ​ ព្រោះ​មាន​ការ​ងារ​ដែល​ត្រូវ​បំពេញ​រៀង​ៗ​ខ្លួន​ គ្មាន​ពេល​វេលា​គិត​ពី​រឿង​ស្នេហា​​នោះ​ទេ​៕

 

អត្ថបទ៖ ឆុង ស៊ីណាន

​​​​