BEAST មិន​ប្រាកដ​ថា​នឹង​ចាក​ចេញ​ពី Cube នោះ​ទេ

  • 2016-10-17 15:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​បណ្ដាញ​ព័ត៌មាន​នានា​បាន​រាយការណ៍​ថា​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​កូរ៉េ BEASTនឹង​ចាក​ចេញ​ពី​ផលិតកម្ម Cube នោះ តំណាង​ក្រុមហ៊ុន​មួយ​នេះ​បាន​ចេញ​មុខ​បកស្រាយ​ថា​ពួក​គេ​កំពុង​ស្ថិត​ក្នុងការ​​ពិគ្រោះ​គ្នា​នៅ​ឡើយ​ទេ។

 

 

កាល​ពី​ថ្ងៃ​ទី​១៥​ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន​កូរ៉េ​ជា​ច្រើន​បាន​នាំ​គ្នា​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​ពី​ការ​ដើរ​ចេញ​របស់​ក្រុម​ចម្រៀង​ប្រុស Beast ពី​ផលិតកម្មCube។ តាម​នោះ​ដែរ ប្រុស​ស្អាត​ទាំង​៥​បាន​សម្រេច​ចិត្ត​ថា​នឹង​បញ្ចប់​កុងត្រា​៧​ឆ្នាំ​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​ខាង​លើ​ដោយ​មិន​ចុះ​បន្ត​នោះ​ឡើយ ដោយ​ម្ចាស់​បទ "Fiction” នឹង​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន។

 

ទាក់ទង​នឹង​ការ​បែក​គ្នា​រវាង BEASTនិងCube នេះ តំណាង​របស់​ផលិតកម្ម​ចម្រៀង​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​មិន​ទាន់​ដឹង​ថា​ក្រុម​ចម្រៀង​នេះ​នឹង​ដើរ​ចេញ​ឬ​យ៉ាង​ណា​នោះ​ឡើយ ត្បិត​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​នៅ​ឡើយ។

 

តំណាង​របស់ Cube បាន​និយាយ​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន Top Star News ថា៖"ពាក់ព័ន្ធ​នឹង​ការ​បន្ត​កុងត្រា ពួក​យើង​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​គ្នា​នៅ​ឡើយ។ ពួក​យើង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​នោះ​ទេ ដូច​នេះ​ពួក​យើង​មិន​ទាន់​អាច​និយាយ​ថា​ពួក​គេ (BEAST) នឹង​ដើរ​ចេញ​ឬ​នៅ​បន្ត​នោះ​ឡើយ"៕

 

 

ចុចអាន៖តារា​កូរ៉េ Ten, Lisa, Sorn ទៅ​គោរព​វិញ្ញាណក្ខន្ធ​ស្ដេចថៃ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖soompi