មីយ៉ាន់ម៉ា ជួបករណីដំបូងបង្អស់ នៃការឆ្លងវីរុសហ្ស៊ីកា
- 2016-10-28 14:51:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មីយ៉ាន់ម៉ា ជួបករណីដំបូងបង្អស់ នៃការឆ្លងវីរុសហ្ស៊ីកា
ចន្លោះមិនឃើញ
ស្រ្តីមានផ្ទៃពោះ ជាជនជាតិបរទេសម្នាក់ ដែលរស់នៅក្នុងទីក្រុង Yangon នៃប្រទេសមីយ៉ាន់ម៉ា បានឆ្លងវីរុសហ្ស៊ីកា។ នេះបើយោងតាមទូរទស្សន៍មីយ៉ាន់ម៉ា MRTV ប្រាប់ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ។
(រូបតំណាង)
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក Myint Kyaw បានប្រាប់ឲ្យដឹងថា វាគឺជាករណីឆ្លងវីរុសហ្ស៊ីកា ដំបូងគេបង្អស់ ដែលកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ផងដែរថា វីរុសហ្ស៊ីកា បានឆ្លងរីករាលដាល ដល់ប្រទេស និងតំបន់ ចំនួន៦០ រួចមកហើយ ចាប់តាំងពីផ្ទុះឡើងលើកដំបូង នៅក្នុងប្រទេសប្រេស៊ីល កាលពីឆ្នាំមុន ដោយរហូតមកទល់នឹងពេលនេះ កុមារកើតមកមានក្បាលតូចខុសប្រក្រតី ដោយសារតែវីរុសហ្ស៊ីកា មានរហូតដល់ទៅ ១ ៩០០ករណី។
ចំណែកឯ ប្រទេសសិង្ហបុរី និងថៃ វិញ គឺជាប្រទេសដែលរងផលប៉ះពាល់ច្រើនបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានករណីឆ្លងវីរុសហ្ស៊ីកា រហូតដល់ទៅ ៨០០ករណីឯណោះ៕
ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ channelnewsasia