អ្នក​គាំទ្រ​អាចបោះឆ្នោតរើស​ "Fifa's world player of the year ”

  • 2016-11-01 15:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់​ទាត់​ពិភព​លោក​ហៅ​កាត់​ថា​ FIFA បាន​បង្កើត​រូប​មន្ត​ឲ្យ​អ្នក​គាំទ្រ​រួម​ចំណែក​រើស​កីឡាករ​បាល់​ទាត់​ល្អ​ប្រចាំ​ឆ្នាំ ( Fifa's world player of the year)។

 

 

ការ​បង្កើត​​ធ្វើ​ឡើង​បន្ទាប់​ពី​ ពាន​រង្វាន់​ខាង​លើ​បាន​ប្រកាស​បំបែក​ខ្លួន​ចេញ​ពី Ballon d'Or នៅ​ដើម​ឆ្នាំ​នេះ។ ជយលាភី​កីឡាករ​បាល់​ទាត់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​គឺ​ជា​ពាន​មួយ​ក្នុង​ចំណោម​ពាន​៨​​ ដែល​នឹង​ត្រូវ​ប្រកាស​នៅ​កម្មវិធី Best Fifa Football Awards ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ហ្សូរីច​ ថ្ងៃ​ទី​៩​មករា ឆ្នាំក្រោយ។

 

លក្ខខណ្ឌ​នៃ​ការ​ផ្ដល់​ពិន្ទុ​លើ​កីឡាករ​​ល្អ​បំផុត​ត្រូវ​បែក​ចែក​ជា​២​ផ្នែក​ធំៗ​ក្នុង​នោះ​គឺ​ផ្នែក​ទី​១​ ៥០% ត្រូវ​បោះ​ឆ្នោត​ដោយ​ប្រធាន​ក្រុម​ និង​គ្រូ​បង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​ FIFA ហើយ​ផ្នែក​ទី​២ ៥០%ទៀត​គឺ​ត្រូវ​បោះ​ដោយ​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​បោះ​ដោយ​តំណាង​បណ្ដា​សារព័ត៌មាន​ច្រើន​ជាង​២០០​នៅ​ជុំ​វិញ​ពិភពលោក។

 

FIFA ធ្លាប់​បង្កើត​ពាន​ World Player of the Year ម្ដង​រួច​មក​ហើយ​ពី​ចន្លោះ​ឆ្នាំ ១៩៩១ ដល់​២០០៩ ប៉ុន្តែ​ក្រោយ​មក​បាន​ភ្ជាប់​គ្នា​ជា​មួយ​ពាន Ballon d'Or ដែល​បង្កើត​ដោយ​ទស្សនាវដ្ដី​បារាំង​នៅ​៦​ឆ្នាំ​ចុងក្រោយ មាន​ន័យ​ថា​កីឡាករ​ដែល​ឈ្នះ​ Ballon d'Or គឺ​ជា​ជ័យ​លាភី​កីឡាករ​ឆ្នើម​ពិភពលោក។ យ៉ាង​ណា​ក៏​ដោយ​ពេល​នេះ​ ពាន​ទាំង​២​ត្រូវ​ផ្ដាច់​ខ្លួន​ចេញ​ពី​គ្នា​សារ​ជាថ្មី៕

 

 

ពាន​ទាំង​៨​ដែល​នឹង​ប្រកាស​ជ័យ​លាភី​នៅ​ខែ​មករា​ដោយ FIFA មាន​ដូច​ជា៖

The Best Fifa Men's Player 2016 The Best Fifa Women's Player 2016 The Best Fifa Men's Coach 2016 The Best Fifa Women's Coach 2016 The Fifa Puskas Award 2016 (for goal of the year) The Fifa Fair Play Award 2016 The Fifa Fan Award 2016 Fifa FifPro World11

 

 

ប្រែ​សម្រួល​៖ វីរ៉ុត ប្រភព៖ BBC

អត្ថបទពេញនិយម
អត្ថបទថ្មី